មិនខ្វះការងារធ្វើទេ! ក្រសួងប្រកាសជ្រើសរើសបុគ្គលិកជាង ១៦០០ នាក់ ធ្វើការនៅ ១៣ ក្រុមហ៊ុនធំៗ
ទីភ្នាក់ងារជាតិមុខរបរ និង ការងារនៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសដំណឹងឱ្យបានដឹងថា ក្រុមហ៊ុនធំៗចំនួន ១៣ បាន ប្រកាសជ្រើសរើសបុគ្គលិកជាង ១៦០០ នាក់ ក្នុងរបស់ NEA។
ក្នុងនោះ វេទិកាការងារប្រចាំខែ នៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ នៅទីតាំងអគារទីភ្នាក់ងារជាតិមុខរបរ និង ការងារ ក្នុងបរិវេណក្រសួងការងារ អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ខាងភ្នាក់ងារ ក៏បានបញ្ជាក់ឱ្យ អ្នកដែលមានចំណាប់អារម្មណ៍ កុំភ្លេចត្រៀម CV ដើម្បីដាក់ពាក្យ និង សម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២៕