រន្ធ-ត់! ស្ត្រី ១២ នាក់បានស្លា-ប់ ដោយការបាក់ដីនៅអណ្ដូងរ៉ែខុសច្បាប់មួយកន្លែង ក្នុងប្រទេសឥណ្ឌូនេស៊ី
ពលករស្រីចំនួន ១២ នាក់ ដែលធ្វើការក្នុងអណ្ដូងរ៉ែមាសខុសច្បាប់មួយកន្លែងក្នុងខេត្ត North Sumatra បានស្លាប់ ខណៈពេលដីភ្នំរអិលបាក់ធ្លាក់សង្កត់លើពួកគេ។
អណ្ដូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺឧស្សាហ៍មានណាស់ក្នុងប្រទេសសម្បូរកំណប់រ៉ែមួយនេះ ដោយអណ្ដូងចាស់ដែលគេបោះបង់ចោលខ្លះ គឺបានទាក់ទាញពលរដ្ឋក្នុងតំបន់ ដែលចង់ស្វែងរករ៉ែមាសដែលសេសសល់ នាំគ្នាទៅរកដោយគ្មានឧបករណ៍ត្រឹមត្រូវសម្រាប់ការពារសុវត្ថិភាពខ្លួន។
បំណាក់ដីភ្នំនៅខេត្ត North Sumatra នេះដែរ គឺកើតមានឡើងនៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ បានឆក់យកជីវិតស្ត្រី ១២ នាក់ (អាយុចន្លោះពី ៣០ ទៅ ៥៥ ឆ្នាំ) ដែលបានទៅជីករករ៉ែមាសក្នុងអណ្ដូងរ៉ែខុសច្បាប់មួយកន្លែង។
គួរឱ្យដឹងដែរថា ក្រុមសង្គ្រោះត្រូវចំណាយពេលរហូតដល់ទៅ ២ ម៉ោង ក្នុងការជីករុករកសាកសពជនរងគ្រោះទម្រាំឃើញ ដោយសារពួកគេត្រូវបានកប់ក្នុងដីភក់ក្នុងជម្រៅរហូតដល់ ២ ម៉ែត្រឯណោះ៕
ប្រភព៖ The Jakarta Post