សម្ដេចប្រកាស «មន្ទីរពេទ្យហ្លួងម៉ែ» នឹងប្រែជាមន្ទីរពេទ្យឯកទេសជំងឺមហារីកវិញ ក្រោយស្ថានភាពកូវីដរលត់
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ បានប្រកាសឱ្យបានដឹងថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺសម្រាកព្យាបាលកូវីដ-១៩ នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ «មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ និង អស់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅទីនោះ។
សម្ដេចបានថ្លែងបែបនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និង អត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣១ នៅប្រទេសវៀតណាម៕