បំបែកកំណត់ត្រាពិភពលោក ព្រោះតែធ្វើការឱ្យក្រុមហ៊ុនតែមួយគត់ រយៈពេល ៨៤ ឆ្នាំ
បុរសវ័យចំណាស់ម្នាក់ ជាប់ឈ្មោះលើកំណត់ត្រាពិភពលោក ជាបុគ្គលិកគំរូមួយរូប ដែលស្មោះស្ម័គ្របម្រើការឱ្យក្រុមហ៊ុនតែមួយគត់រយៈពេលរហូតដល់ ៨៤ ឆ្នាំ។
តាមសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា លោកតា Orthmann ចាប់ផ្ដើមបម្រើការក្នុងរោងចក្រផលិតក្រណាត់មួយឈ្មោះ RenauxView សឹងតែមួយជីវិតរបស់លោក។ ការងាររបស់លោកតា គឺបន្តការផ្លាស់ប្ដូរតំណែងរហូត រាប់ចាប់ពីការឡើងទៅតំណែងអ្នកគ្រប់គ្រង រហូតបានក្លាយជាប្រធានផ្នែកទីផ្សារ។
មិនត្រឹមតែជាបុគ្គលិកដ៏សកម្មមួយរូប លោកតា Ortmann ក៏ជាមនុស្សម្នាក់ដែលមានសុខភាពរឹងមាំល្អផងដែរ។ ជាមួយនឹងសុខភាពដ៏រឹងមាំល្អ ទោះបីលោកតាចម្រើនវ័យកាន់តែជរាហើយក្ដី លោកតា Ortmann បានចែករំលែកតិចនិចជីវិតដ៏ស្រស់បំព្រងរឹងមាំរបស់លោកតាថា ៖ «យើងត្រូវតែរីករាយក្នុងការបំពេញការងារ។ ខ្ញុំបានចាប់ផ្ដើមធ្វើការជាមួយការត្រៀមខ្លួនរួចរាល់។ យើងមិនអាចធ្វើការងារណាក៏បាន តាមតែយើងគ្រាន់តែចង់បានការងារធ្វើនោះទេ។ ធ្វើបែបនេះការងារមិនដំណើរការល្អឡើយ ហើយយើងនឹងងាយធុញទ្រាន់នឹងការងារនោះ។ ស្វែងរកការងារមួយដែលយើងស្រឡាញ់។ ជាក់ស្ដែងដូចរូបខ្ញុំពេលនេះ ខ្ញុំធ្វើការរហូតខ្ញុំមានថ្ងៃនេះ»៕