ខលមកដើម្បីបោកលុយ តែប៉ះខាងស្រីឆ្លាត បន្លំញ៉ែអ្នកបោកវិញ ភ្លេចអស់រឿងបោកអស់រលីង
មួយរយៈក្រោយនេះ ក្រុមអ្នកឆបោកតាមទូរស័ព្ទ ដែលភាគច្រើននៅប្រទេសថៃគេហៅថា Call Center បានកំពុងតែវាយលុកយ៉ាងខ្លាំងទៅលើមហាជន ដោយពួកអ្នកទាំងនោះតែងតែខលមកបង្កើតរឿងបញ្ឆោតឱ្យផ្ញើលុយទៅខ្លួន ហើយក្នុងនោះក៏មានជនរងគ្រោះជាច្រើនមកហើយដែរ តែក៏មានអ្នកខ្លះក៏បានរួចខ្លួនបាន ព្រោះតែភាពឆ្លាតវៃ។
យ៉ាងណាមិញ ថ្មីៗនេះ រឿងរ៉ាវមួយទាក់ទងនឹង Call Center នេះ បាន និង កំពុងតែផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមថៃ ដោយមាននារីម្នាក់ត្រូវបានគេខលមកបោក តែនាងឆ្លាតបែរជាបន្លំញ៉ែអ្នកបោកវិញ រហូតធ្វើឱ្យអៀនទាំងសងខាង ភ្លេចអស់រឿងបោក។
បើតាមវីដេអូបានឱ្យឃើញថា ដំបូងឡើយនារីរូបនេះ ទើបតែងើបពីគេងក៏ស្រាប់តែមានលេខមួយខលចូលមក នាងក៏មិនចាំយូរឡើយលើកនិយាយភ្លាមៗតែម្តង ដែលអ្នកខលមកនោះ គឺជាមនុស្សប្រុស។ ខាងប្រុសក៏បានសួរទៅនាងថាឈ្មោះអី នាងក៏បានតបប្រាប់ទៅវិញ ស្រាប់តែគេក៏បានសួរទៀតថា តើនាងឈឺមែនទេ ព្រោះសំឡេងស្តាប់ទៅខ្សោយៗ។ ខាងស្រីក៏បានតបថា ទើបតែភ្ញាក់ពីគេង ហើយនាងក៏បានសើច ថែមទាំងសួរទៅវិញថា បារម្ភនាងមែនទេ? តែខាងប្រុសក៏បានតបថា អ៊ីចឹងគេងទៅវិញចុះ គេលែងរំខានហើយ។
មួយសន្ទុះក្រោយមក ស្រាប់តែខាងស្រីសួរទៅខាងប្រុសវិញ ថាគេឈ្មោះអី នៅទីណា ថែមទាំងសរសើរសំឡេងគេពីរោះ ហើយចង់ទៅរកគេថែមទៀតផង តែខាងប្រុសបែរជាមិនប្រាប់ឡើយ។ ចុងក្រោយពួកគេក៏បានសួរ និង ហ្វេសប៊ុកគ្នាទៅវិញទៅមក ភ្លេចរឿងបោកអស់រលីង។ យ៉ាងណាមិញ មហាជនពិតជាអៀន និង អស់សំណើចមិនតិចនោះទេ ពេលដែលឃើញវីដេអូនេះ ហើយគេក៏សង្ស័យថា ក្រោយពីនេះពួកគេក៏ប្រាកដជាបានសាងស្នេហ៍ជាក់ជាមិនខាន៕
សូមទស្សនាវីដេអូខាងក្រោម៖