ទីបំផុតរូបសំណាក «ព្រះថោងនាងនាគ» ដំឡើងរួចរាល់ជាស្ថាពរហើយ ជះភាពស្កឹមស្កៃណាស់!
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យសាធារណជន បានដឹងថា គិតត្រឹមម៉ោង ១២ និង ៣០ នាទីយប់ ចូលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានដំឡើងរួចរាល់ជាស្ថាពរហើយ នៅទឹកដីខេត្តព្រះសីហនុ។
ចំពោះការដំឡើងនេះ មានការដឹកនាំ និង ត្រួតពិនិត្យដោយផ្ទាល់ ពីឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី ១២ ឈានចូលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ នៅក្នុងដំណើរការដំឡើងរួចរាល់នូវរូបសំណាក «ព្រះថោងនាងនាគ» នេះ។
គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ រូបសំណាក «ព្រះថោងនាងនាគ» ត្រៀមរៀបចំពិធីអភិសេក នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត៕