(វីដេអូ) សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
ជារឿងដ៏គួរឱ្យរន្ធត់តក់ស្លុត និង អាណិតអាសូរជាពន់ពេក ដោយបុរសខ្មែរវ័យជាង ៣០ ឆ្នាំមួយរូប បានបាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើង កំលុងពេលដែលរៀបចំផ្ទះ ត្រៀមជិតចូលមង្គលការរបស់ខ្លួន។
ទាក់ទិនទៅនឹងករណីខាងលើនេះ តាមរយៈការឡាយផ្ទាល់ ពីផេក សេរីភាពខ្ញុំសារព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បុរសម្នាក់ឈ្មោះ យឺ តារា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជាលោកគ្រូពេទ្យ នៅមន្ទីរពេទ្យកេតុមាលា មានឋានន្តរស័ក្តអនុសេនីយ៍ត្រី ក្នុងកំលុងពេលដែលខ្លួនជិតដល់ថ្ងៃមង្គលការ រូបលោកដែលជាកូនកំលោះបានរៀបចំផ្ទះ សម្រាប់ត្រៀមកម្មវិធីអាពាហ៍ពិពាហ៍ខ្លួន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ខាងមុខ តែជាអកុសល្យ ត្រូវបានខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតចាកចោលកូនក្រមុំគួរឱ្យស្រណោះអាសូរជាទីបំផុត។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង ២ រសៀល ខណៈដែលជនរងគ្រោះ ដាក់ជណ្តើរឡើងបាញ់វីសសង្ក័សីដំបូលយ៉ាកផ្ទះខាងមុខដែលទើបកាត់រួច ក៏ត្រូវបាន ជើងជណ្តើរខាងក្រោមសង្កត់លើខ្សែភ្លើងដែលដាច់រលាត់ បណ្ដាលឱ្យឆ្លងចរន្ត ឆក់ផ្តាច់ជីវិតបុរសខាងលើតែម្ដង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖