ឱ្យរាង! ស្ត្រីម្នាក់សងសឹកប្ដីលួចផិតក្បត់ យកខោអាវ និង របស់របរប្រេនៗប្ដីឡាយលក់ខ្ទេច
ថ្មីៗនេះ ស្ត្រីសញ្ជាតិហ្វីលីពីនម្នាក់ បានកើតការខឹងសម្បារខ្លាំង ក្រោយប្ដីរបស់នាងបានលួចផិតក្បត់ និង ចាកចេញពីនាង ទៅតាមស្រីស្នេហ៍របស់គេ បណ្ដាលឱ្យនាងឈឺចិត្តខ្លាំងរហូតរកវិធីសងសឹកវិញ។
ខុសប្លែកពីស្ត្រីដ៏ទៃ ដែលនៅពេលខឹងហើយ របស់របរប្រើប្រាស់របស់ប្ដីទាំងប៉ុន្មាន ឃើញហើយគឺសឹងតែបំផ្លាញចោលនៅនឹងមុខនោះ តែនាងបែរជាកើតគំនិតថ្មី ដោយធ្វើការប្រមូលខោអាវ រួមទាំងរបស់របរប្រេនៗរបស់ប្ដីនាង យកមកឡាយលើហ្វេសប៊ុកដាក់លក់យកប្រាក់ទៅវិញ។
របស់របរប្ដីដែលនាងយកមកឡាយលក់នោះ រួមមាន អាវម៉ាក Lacoste, Yeezys, មួក និងថែមទាំងស្បែកជើង limited edition មួយគូថែមទៀតផង។ ជាលទ្ធផលនៃការឡាយលក់នេះដែរ ស្ត្រីរូបនោះ គឺរកប្រាក់បានគួរសមដែរ ដោយនាងលក់បានរហូតដល់ជិត ៤ ០០០ ដុល្លារ។ នាងបាននិយាយថា លុយដែលនាងលក់បាននេះ គឺនាងនឹងយកទៅផ្គត់ផ្គង់កូនៗរបស់នាង៕