ឈឺចិត្តតិចអី ចាប់បានប្រពន្ធលួចស.ហ-ាយស្មន់ជាមួយជនអនាថាក្នុងឡាន
រឿងហេតុដ៏ស្លុតចិត្តមួយ បានកើតមានឡើងលើគ្រូបង្វឹកឯកជនម្នាក់ ដែលទប់ចិត្តខ្លួនឯងមិនបានរហូតបង្កជាហិង្សា ក្រោយលោកចាប់បាននឹងភ្នែក ឃើញប្រពន្ធកំពុងលួចសហាយស្មន់ជាមួយនឹងជនអនាថាម្នាក់។
តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញឱ្យឃើញពីបុរសរូបនោះ ដើរទៅកន្លែងចតឡាន រួចលួចសម្លឹងតាមកញ្ចក់មុខឡាន ឃើញស្ដែងៗនឹងភ្នែក ភរិយាបណ្ដូលចិត្តកំពុងតែលួចផិតក្បត់ជាមួយនឹងប្រុសថ្មី។
ដោយក្ដីខឹងសម្បា រូបលោកក៏បានដើរទៅវាយកញ្ចក់មុខឡានផាំងៗ មុនបើកទ្វារឡាន រួចវារចូលទៅខាងក្នុងវាយដំលើបុរសជាសហាយស្មន់រូបនោះ។ បើតាមសម្ដីបុរសជាប្ដីបានឱ្យដឹងថា ដំបូងឡើយ លោកស្មានតែជាករណីរំលោភ ប៉ុន្តែក្រោយភរិយាលោកសារភាពថា នេះគឺជាការយល់ព្រមទាំងសងខាង មិនមានការបង្ខំនោះឡើយ។
ស្ត្រីជាភរិយា ដែលជាអ្នកកាន់សាសនាម្នាក់ បានប្រាប់មិត្តរបស់នាងថា នាងទទួលសារពីព្រះ ឱ្យជួយដល់ជនអនាថាដែលនាងបានជួប ហើយនាងក៏បានថ្លែងប្រាប់ប៉ូលិសដែរថា នាងរីករាយក្នុងការជួយសង្គ្រោះមនុស្សកំពុងជួបទុក្ខ តាមរយៈព្រះវិហារដែលនាងតែងតែទៅនោះឯង។
ក្រោយស្ដាប់ចម្លើយរបស់ស្ត្រីជាប្រពន្ធរួចមក មហាជនតាមបណ្ដាញសង្គមជាច្រើនបង្ហាញការហួសចិត្តគ្រប់ៗគ្នា៕