អ្នកភ្នំពេញសូមជ្រាប! ចាប់ពីព្រឹកនេះ ខណ្ឌទាំងនេះ នឹងរអាក់រអួលភ្លើង តាមម៉ោងកំណត់ ចៀសមិនផុតឡើយ
អគ្គិសនីកម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២២ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ ។
ទន្ទឹមទៅនឹងការរុះរើខ្សែរបណ្ដាញនេះ ខាង EDC បានបញ្ជាក់ឱ្យបានដឹងថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលត្រូវស្នើសុំអភ័យទោសទុកជាមុន ដែលតំបន់ និង ពេលវេលាដែលត្រូវផ្ដាច់ មានលម្អិត នៅក្នុងសេចក្ដីជូនដំណឹងខាងក្រោម ៕
សូមអានសេចក្ដីលម្អិត ៖