អ្នកជំងឺដំបូងគេ ទទួលការវះកាត់ប្ដូរដាក់បេះដូងជ្រូក បានស្លា-ប់ហើយ ក្រោយវះកាត់បាន ២ ខែ
អ្នកជំងឺដំបូងគេ ដែលទទួលការវះកាត់ប្ដូរដាក់បេះដូងជ្រូក បានទទួលមរណភាពហើយ ក្រោយទទួលការវះកាត់ដោយជោគជ័យបានរយៈពេលត្រឹម ២ ខែ នេះបើតាមខាងមន្ទីរពេទ្យបញ្ជាក់កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
លោក David Bennett អាយុ ៥៧ ឆ្នាំ ដែលទទួលការវះកាត់ប្ដូរបេះដូងកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ បានទទួលមរណភាពហើយកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
តាមសារប្រកាសរបស់ខាងមន្ទីរពេទ្យបានបញ្ជាក់ថា ៖ «ស្ថានភាពជំងឺគាត់គឺចាប់ផ្ដើមអាក្រក់ទៅៗរយៈពេលប៉ុន្មានថ្ងៃមុននេះ។ ក្រោយយើងប្រាកដច្បាស់ថា គាត់នឹងមិនអាចជាសះស្បើយវិញនោះទេ គាត់ក៏ត្រូវបានផ្ដល់ការថែទាំជាលើកចុងក្រោយ ហើយគាត់ក៏បានធ្វើការជួបគ្នាជាមួយក្រុមគ្រួសារ អំឡុងពេលវេលាចុងក្រោយរបស់គាត់ផងដែរ»៕
ប្រភព៖ CNA