![ស្ញប់ស្ញែង! គូស្នេហ៍នៅអ៊ុយក្រែន ដឹកដៃគ្នារៀបការថ្ងៃរុស្ស៊ីចូលឈ្លានពាន និងស្ម័គ្រចូលបម្រើទ័ពនៅថ្ងៃបន្ទាប់](https://www.popular.com.kh/wp-content/uploads/2022/02/Khom-2296.jpg)
ស្ញប់ស្ញែង! គូស្នេហ៍នៅអ៊ុយក្រែន ដឹកដៃគ្នារៀបការថ្ងៃរុស្ស៊ីចូលឈ្លានពាន និងស្ម័គ្រចូលបម្រើទ័ពនៅថ្ងៃបន្ទាប់
គូស្នេហ៍វ័យក្មេងមួយគូនៅប្រទេសអ៊ុយក្រែន ដែលដើមឡើយគ្រោងរៀបការជាមួយគ្នានៅពេលណាមួយក្នុងឆ្នាំនេះ ប៉ុន្តែបែរផ្លាស់ប្ដូរគម្រោងមករៀបការនឹងគ្នាភ្លាមៗ ក្រោយដឹងព័ត៌មានថា រុស្ស៊ីបានចូលលុកលុយប្រទេសរបស់ខ្លួន។
នាង Yaryna អាយុ ២១ ឆ្នាំ និង គូស្នេហ៍ Sviatoslav អាយុ ២៤ ឆ្នាំ បានដឹកដៃគ្នារៀបការនៅឯព្រះវិហារ St Michael’s Golden Domed កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ដែលព្រះវិហារនេះដែរមានទីតាំងនៅក្នុងទីក្រុង កៀវ តែម្ដង។ អាពាហ៍ពិពាហ៍របស់ពួកគេ ប្រារព្ធធ្វើឡើងស្របពេលរុស្ស៊ីកំពុងតែទម្លាក់គ្រាប់ផ្ទុះផូងផាងពេញទីក្រុង។
អ្វីដែលធ្វើឱ្យមហាជនជាច្រើនកោតស្ញប់ស្ញែងចំពោះភាពក្លាហានរបស់គូស្នេហ៍វ័យក្មេងមួយគូនេះថែមទៀតនោះគឺថា ត្រឹមរយៈពេលមួយថ្ងៃ គឺមកដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោយមានឈ្មោះស្របច្បាប់ជាប្ដីប្រពន្ធហើយនោះ ពួកគេទាំង ២ ក៏បានចូលខ្លួនមកបម្រើកងទ័ពប្រឆាំងតទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕
ប្រភព៖ Ladbible