អ្នកស្រឡាញ់បានយល់! ទោះកំពុងមានអាសន្ន តែពលរដ្ឋអ៊ុយក្រែមិនចោលសត្វចិញ្ចឹម ស៊ូកណ្តៀតតាមខ្លួន
ថ្មីៗនេះ ប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការណ៍វាយប្រហារយ៉ាងពុះកញ្រ្ជោលទៅលើប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និង រំជួលចិត្តជាខ្លាំងទៅដល់ប្រជាជាជននៅលើពិភពលោក។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យប្រជាជនលើពិភពលោករំជួលចិត្តពិបាកទ្រាំមើលជាងគេនោះ គឺស្ថានភាពរបស់ប្រជាជននៅក្នុងប្រទេសអ៊ុយក្រែនដែលម្នាក់ៗវេចបង្វេចរត់ភៀសខ្លួនចេញពីភ្លើងសង្រ្គាមទៅរកកន្លែងសុវត្ថិភាព មានទាំងម្តាយឪពុកស្ពាយកូនតូច មនុស្សចាស់ជរា ចំណែកគ្រួសារ បងប្អូនញាតិមិត្ត ព្រមទាំងគូសង្សារខ្លះ ក៏ត្រូវបែកគ្នាទាំងទឹកភ្នែកទៀត ហើយទីក្រុងខ្លះក៏ត្រូវបានបំផ្លាញទៀតផង។
ដោយឡែក ក្នុងនោះទិដ្ឋភាពមួយជ្រុងទៀត ក៏បានបង្ហាញឱ្យឃើញពីម្ចាស់សត្វចិញ្ចឹមមួយចំនួនផងដែរ ពួកគេមិនដាច់ចិត្តទុកសត្វជាទីស្រឡាញ់របស់ខ្លួនឱ្យងាប់នៅក្នុងភ្លើងសង្គ្រាមឡើយ ពោលគឺសុខចិត្តកណ្តៀតយកទៅតាមខ្លួន បើទោះជាអ្នកខ្លះមានសម្ពាយសំពីងសំពោងតាមខ្លួនយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ រូបនេះភាពទាំងនេះ ពិតជាបានបញ្ជាក់ថា មនុស្សមួយចំនួនពិតជាទឹកចិត្តសណ្តោសដល់សត្វណាស់ បើទោះជាខ្លួនកំពុងប្រទះអាសន្នដល់កយ៉ាងណា ក៏នៅតែមិនភ្លេចជីវិតតូចៗឡើយ។
ដោយឡែក មហាជននៅតាមបណ្តាញសង្គម ពិតជារំជួលចិត្តជាខ្លាំងក្រោយពីបានឃើញទិដ្ឋភាពទាំងនេះ ហើយគេមានតែសង្ឃឹមថាប្រទេសអ៊ុយក្រែននឹងត្រូវស្រោចស្រង់ឆាប់ៗ ព្រោះគេមិនចង់ឃើញមានការបង្ហូរឈាមតទៅទៀតឡើយ៕