Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ប្រយ័ត្នផង! លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកមុនទិញថ្នាំកូវីដ Molnupiravir ត្រូវពិនិត្យសិន កុំប៉ះថ្នាំក្លែងក្លាយ
កូវីដ សង្គម

ប្រយ័ត្នផង! លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកមុនទិញថ្នាំកូវីដ Molnupiravir ត្រូវពិនិត្យសិន កុំប៉ះថ្នាំក្លែងក្លាយ

អត្ថបទដោយ​៖ Muyly កុម្ភៈ ២៤, ២០២២

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានឱ្យបានដឹងថា មួយរយៈចុងក្រោយនេះ តាមការសង្កេតរបស់ក្រសួងឃើញថា ប្រជាពលរដ្ឋមួយចំនួនជ្រួលច្របល់ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ Molnupiravi ដែលធ្វើឱ្យជនឆ្លៀតឱកាសបានចែកចាយ និង ផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ពុំមានលេខទិដ្ឋាការ ឬ បញ្ចិកា ពីក្រសួងសុខាភិបាល កំពុងចរាចរនៅលើទីផ្សារ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ច្បាស់ៗថា ៖ «សូមប្រជាពលរដ្ឋយើងទាំងអស់ ទិញ ឬ ប្រើប្រាស់តែឱសថព្យាបាលជំងឺកូវីដ-១៩ ណា ដែលមានចុះបញ្ជិកានៅក្រសួងសុខាភិបាល ដោយពិនិត្យនៅលើប្រអប់ថ្នាំ ដោយមានបិទលេខបញ្ជិកាត្រឹមត្រូវ ព្រោះក្រសួងសុខាភិបាលបានតាមដានប្រភេទឱសថគ្មានបញ្ជិកា ដោយដាក់លក់នៅលើទីផ្សារ ហើយក៏បានជូនព័ត៌មានស្ដីពីការហាមប្រើប្រាស់នៅមុខឱសថដែលខុសច្បាប់ទាំងនោះផងដែរ។ បច្ចុប្បន្ននេះ មន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងសុខាភិបាលក៏កំពុងអធិការកិច្ចត្រួតពិនិត្យការងារទាំងអស់នេះ នៅតាមទីតាំងដាក់លក់ និង ផ្សព្វផ្សាយឱសថមិនមានច្បាប់ទម្លាប់ ហើយនឹងឈានទៅរកការអនុវត្តន៍ច្បាប់ជាធរមានផងដែរ»។

រូបតំណាង

ស្របគ្នានោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក៏បានស្នើឱ្យអ្នកទទួលខុសត្រូវ និង ម្ចាស់ឱសថស្ថាននានា នៅកម្ពុជា គោរពតាមច្បាប់ និង បទដ្ឋានគតិយុត្តនានា លើការធ្វើអាជីវកម្មលក់ដូរឱសថ គ្រឿងសម្អាង និង គ្រឿងបរិក្ខារពេទ្យរបស់ខ្លួន ដោយមិនត្រូវឆ្លៀតកេងចំណេញច្រើនហួសហេតុពេក ដោយដំឡើងថ្លៃមុខឱសថ និង បរិក្ខារសម្រាប់ការការពារ និង ព្យាបាលជំងឺកូវី-១៩ នោះទេ។ ហើយអ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់គ្រប់គ្រងឱសថ នឹងត្រូវទទួលទោសតាមច្បាប់ ដែលមានជាធរមាន៕

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២​ កន្លងទៅនេះ ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង នៃក្រសួងសុខាភិបាល ស្របនឹងការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នោះ ក៏បានធ្វើការចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬ បញ្ជិកាពីក្រសួងសុខាភិបាល និង ស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន នៅក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ផងដែរ។ ទន្ទឹមគ្នានេះដែរក្រុមការងារបានណែនាំកុំឱ្យមានការលក់ដំឡើងថ្លៃឱសថប្រភេទនេះទៀតផង៕

ប្រភព ៖ ក្រសួងព័ត៌មាន

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់