ម្ចាស់ក្សត្រី Elizabeth ទី២ តេស្តវិជ្ជមាន កូវីដ-១៩ ក្នុងព្រះជន្ម ៩៥ វស្សា
ព្រះបរមរាជវាំង Buckingham បានប្រកាសថា ម្ចាស់ក្សត្រី Elizabeth ទី២ ដែលមានព្រះជន្ម ៩៥ វស្សា របស់ចក្រភពអង់គ្លេសមានវិជ្ជមាន កូវីដ-១៩ កម្រិតស្រាល កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។
សូមបញ្ជាក់ថា ម្ចាស់ក្សត្រី Elizabeth ក៏ទទួលបានការចាក់វ៉ាក់សាំងចំនួន ៣ ដងរួចមកហើយ។ ក្នុងនោះ ម្ចាស់ក្សត្រីមានព្រះបន្ទូលថា៖ « ព្រះនាង នឹងបន្តទទួលការយកចិត្តទុកដាក់ព្យាបាល តាមផ្នែកវេជ្ជសាស្ត្រ ហើយនឹងទទួលការយកចិត្តទុកដាក់តាមដានព្រះរាជសុខភាព »។
រីឯកូនប្រុសច្បងរបស់ម្ចាស់ក្សត្រីគឺព្រះអង្គម្ចាស់ Charles និង កូនប្រសាស្រីក៏រកឃើញថាបានឆ្លងកូវីដ-១៩ ផងដែរ។ គួរឱ្យដឹងដែរថា នាយករដ្ឋមន្រ្តី និង សមាជិកក្នុងរដ្ឋាភិបាលអង់គ្លេសទាំងអស់ក៏បានជូនពរ សូមឱ្យម្ចាស់ក្សត្រី ព្រមទាំងបុត្រ ឆាប់ជាសះស្បើយ និង មានព្រះរាជសុខភាពល្អឡើងវិញ៕
ប្រភព៖ CNBC