Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្ថានការណ៍មិនសូវល្អសោះ! នៅស្ទឹងមានជ័យថ្ងៃនេះ មមាញឹកទាក់ទងទៅអ្នកកើតកូវីដ គ្រប់ច្រកល្ហក
កូវីដ សង្គម

ស្ថានការណ៍មិនសូវល្អសោះ! នៅស្ទឹងមានជ័យថ្ងៃនេះ មមាញឹកទាក់ទងទៅអ្នកកើតកូវីដ គ្រប់ច្រកល្ហក

អត្ថបទដោយ​៖ Muyly កុម្ភៈ ១៦, ២០២២

នៅមួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលករណីដែលបានរកឃើញ ភាគច្រើនគឺសុទ្ធតែជាជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ តម្រូវឱ្យអ្នកជំងឺសម្រាកនៅមន្ទីរព្យាបាល ខណៈអ្នកខ្លះទៀត សម្រាកព្យាបាលនៅគេហដ្ឋានរៀងខ្លួន យោងតាមការវាយតម្លៃរបស់ក្រុមការងារ។

ទន្ទឹមនឹងនោះ នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ តាមរយៈសាលាសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ឱ្យបានដឹងថា គ្រប់ភូមិក្នុងសង្កាត់ស្ទឹងមានជ័យទី ១ នៅក្នុងថ្ងៃនេះ គឺគ្មានទំនេរទេឡើយ ក្នុងការទូរស័ព្ទទៅរកអ្នកវិជ្ជមានកូវីដ-១៩ នៅគ្រប់ច្រកល្ហក។ ពោលគឺក្រុមការងារសង្កាត់ ជាមួយនឹងក្រុមការងារភូមិ បានមមាញឹកទំនាក់ទំនង ជាមួយអ្នកវិជ្ជមានក្នុងថ្ងៃនេះ ខណៈតាមការឆ្លើយតបក៏បានបញ្ជាក់ទៀត ថ្ងៃនេះមានអ្នកឆ្លងច្រើន។

ក្នុងនោះខាងសាលាសង្កាត់ បានអំពាវនាវ សូមបងប្អូនទាំងអស់គ្នា បន្តអនុវត្តន៍វិធានការ​សុខាភិបាល​ ៣កុំ និង ៣ ការពារ ព្រោះ​ជំងឺកូវីដ-១៩​ បំលែងថ្មី​ប្រភេទ​ អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា​ ។

គួរឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រសួងសុខភិបាល បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៤ នាក់ ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ដែលក្នុងនោះមាន ០៩ ករណី ជាករណីនាំចូលពីបរទេស និង ១៩៥ ករណី ជាករណីអូមីក្រុងឆ្លងក្នុងសហគមន៍៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់