កុំស្លន់ស្លោពេលតេសឃើញកូវីដ គ្រូពេទ្យម្នាក់ប្រាប់ពីរបៀបព្យាបាលនៅផ្ទះ ត្រឹមត្រូវ និង ឆាប់ជា
ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា នារយៈប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលករណីដែលបានរកឃើញសុទ្ធតែជាជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ ដែលតម្រូវឱ្យអ្នកជំងឺត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាមន្ទីរព្យាបាល ខណៈអ្នកខ្លះទៀត ត្រូវអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមគ្រូពេទ្យ វាយតម្លៃឱ្យសម្រាកព្យាបាលនៅគេហដ្ឋានរៀងខ្លួនបាន។
ទន្ទឹមទៅនឹងការព្យាបាលតាមផ្ទះនេះទៀតសោត ថ្មីៗនេះ គ្រូពេទ្យមួយរូបដែលមានគណនីឈ្មោះ Prak Chanmonyvathana បានធ្វើការចែករំលែកបទពិសោធ ក៏ដូចជារបៀបព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះដូចខាងក្រោម ៖
– ពេលព្រឹក ហាត់ប្រាណ ឆ្ពុង
– ញ៉ាំអាហារពេលព្រឹកហើយ ១៥ នាទី ញាំវីតាមីន C ដាក់ទឹក 200ml ក្រោយ ១០ នាទីញ៉ាំថ្នាំ Molnupiravir ៤ គ្រាប់
– ព្យាយាមដាំទឹកក្តៅ ទឹកខ្ញីផឹកជាប្រចាំ
– ងូតទឹកក្តៅ
– ល្ងាច ហាត់ប្រាណ ឆ្ពុង
– ក្រោយបាយល្ងាច ៣០ នាទី ញ៉ាំថ្នាំ Molnupiravir 4 គ្រាប់
បន្ថែមលើសពីនេះ គ្រូពេទ្យខាងលើ បានបញ្ជាក់ឱ្យទទួលទានផ្លែឈើឱ្យបានច្រើន ហើយកុំភ្លេចសាច់គោពងមាន់ ទឹកដោះគោឆៅ ទើបឆាប់ជាដូចគេបេះ ខណៈអ្នកជំងឺគប្បីរស់នៅឱ្យមានអនាម័យ ឧស្សាហ៍បាញ់អាកុល និង លាងដៃសម្លាប់មេរោគ៕