ខ្លោចចិត្ត! ស្ត្រីម្នាក់ពពោះ ៦ ខែកើតកូវីដ ដឹងថាមិនអាចគេចផុតពីស្ល-ា.ប់ បានផ្ញើសារជូនប្ដី អានហើយឈឺចាប់ដូចស្ល-ា.ប់ទាំងរស់
ថ្មីៗកន្លងមកនេះ មហាជននៅក្នុងបណ្ដាញសង្គមរំជួលចិត្តជាខ្លាំង ក្រោយបានអានសារដ៏ខ្លោចចិត្ត ជុំវិញរឿងរ៉ាវដ៏កម្សត់របស់ស្ត្រីអាយុ ២៦ ឆ្នំា មានផ្ទៃពោះ ៦ ខែ បានកើតកូវីដ-១៩ ហើយស្លាប់ទំាងម្តាយ និង កូន ដោយខណៈមុនពេលស្លាប់ ស្ត្រីរូបនោះបានផ្ញើសារថ្លែងពីក្ដីព្រួយបារម្ភ ជូនទៅកាន់ស្វាមីជាទីស្រឡាញ់របស់ខ្លួន។
ខាងក្រោមនេះ ជាសារចុងក្រោយ ដែលស្ត្រីកើតកូវីដ ស្លាប់ទាំងម្ដាយ ទាំងកូន ផ្ញើជូនស្វាមីជាទីស្រឡាញ់របស់ខ្លួន ៖
«ផ្ញើជូនបង ចេម ជាទីស្រឡាញ់ថា អូនឆ្លងមិនផុតពីកូវីដ-១៩
– ឱ្យអូនសូមទោស ដែលមិនបានឱ្យបងជួបមុខកូន អូននឹងទៅនៅជាមួយកូនដោយខ្លួនឯង អូននឹងចិញ្ចឹមកូនឱ្យបងខ្លួនឯង សូមឱ្យប្តីប្រើជីវិតឱ្យបានល្អ នឹកដល់អូន និង កូនខ្លះៗក៏គ្រប់គ្រាន់ ថាបងមានប្រពន្ធថ្មី បងត្រូវរើសនារីល្អៗក្នុងជីវិត ជីវិតត្រូវបន្តទៅមុខជានិច្ច អូនសង្ឃឹមថា មានជាតិមុខ យើងនឹងបានជួបគ្នាទៀត នៅជាមួយគ្នាម្តងទៀត ហើយនឹងកូនយើងម្តងទៀតណា។
– អូនគ្មានអ្វីឱ្យបងទេ តែអូនបានប្រាប់ម៉ែឱ្យឡានទៅបងហើយ អរគុណណា ដែលអត់ធ្មត់នៅជាមួយអូនមកសែនយូរណាប្តីសម្លាញ់។
– អូនស្រឡាញ់បងណាស់ ស៊ូៗណាបង យ៉ាងហោចណាស់ក៏អូនបានលាបង បងអាចធ្វើបានទេ បងឈប់លេងល្បែងភ្នាល់ទៅ វាគ្មានរីកចម្រើនទេ មានតែអស់លុយ ខំប្រឹងធ្វើការរកស៊ី ដើម្បីបង់រំលួសផ្ទះយើង អូនមានបំណងចង់សម្រាកនៅផ្ទះ មិនបានចង់ចាកចេញទៅ តែវាពិតជាហាមមិនបានពិតមែន។ បើបងមានប្រពន្ធក្រោយទៀត យករូបថតរៀបការយើងមកទុកនៅផ្ទះម៉ែអូនណា មនុស្សស្រីមិនអាចអត់ធន់ឃើញបានទេ។
– ផ្ញើឧស្សាហ៍មកមើលម៉ែអូនផងណា ដំបូងៗគាត់ប្រាកដជាធ្វើចិត្តមិនបាន ឧស្សាហ៍មកបង្ខំគាត់ឱ្យញុំាបាយ ម៉ែអូនស្រឡាញ់បងណាស់ តែគាត់មនុស្សបែបត្រង់ៗ អូនផ្ញើមើលម៉ែអូនផងណា ចិញ្ចឹមឆ្កែយើងឱ្យល្អផងណា កុំឱ្យយវាស៊ីតាមចិត្តពេក ហើយងូតទឹកឱ្យវាផង ប្រាប់វាផងថាខ្ញុំនឹក។ល។»។
តាមរយៈសារដ៏រំជួលចិត្តនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ស៊ែរបន្តគ្នាព្រោងព្រាត ខណៈរឿងរ៉ាវមួយនេះ បានកើតឡើងនៅក្នុងប្រទេសថៃ ក្នុងឆ្នាំ ២០២១ កន្លងទៅ ដែលអត្ថន័យនៃខ្លឹមសារខាងលើ បានបង្ហាញពីទឹកចិត្តដ៏ស្មោះត្រង់របស់ភរិយា ដោយសរឱ្យឃើញថា ទោះបីមុនពេលស្លាប់ក៏នៅតែនឹកឃើញព្រួយបារម្ភ គិតគូរពីមនុស្សជាទីស្រឡាញ់គ្រប់ចំណុច គូរឱ្យស្ញប់ស្ញែង និងរំជួលចិត្តបំផុត៕
ប្រភព ៖ ธิติวัฒน์’ เลิศรัตนโมลี