អ្នកគេងស្រមុកប្រយ័ត្ន! គ្រូពេទ្យតឿនថា មនុស្សប្រភេទនេះអាចដាច់ខ្យល់ស្ល-ា.-ប់បាន ពេលកំពុងគេងលក់
ការគេងស្រមុក គឺជាទម្លាប់ជាប្រចាំថ្ងៃរបស់មនុស្សមួយចំនួន តែយើងមិនធ្លាប់ដឹងសោះឡើយថាវាក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតដោយមិនដឹងខ្លួនបានថែមទៀតផង។
លោក Somsak Ornaksilp ជាវេជ្ជបណ្ឌិតដ៏ល្បីនៅថៃម្នាក់បានឱ្យដឹងថា ការគេងស្រមុកនេះ គឺជាសញ្ញាមួយដាស់តឿនដល់ការអាចឈប់ដកដង្ហើមដោយមិនដឹងខ្លួនបាន នៅខណៈគេងលក់ ដែលវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
លើសពីនេះទៅទៀត ថែមទាំងមានអាការផ្សេងៗទៀត ដែលមានដូចជា ការដកដង្ហើមដង្ហក់ដូចជាឈ្លក់ទឹកមាត់ ពេលខ្លះភ្ញាក់ឡើងមកក៏មិនស្រស់ស្រាយ មានអារម្មណ៍ថាដូចជាដកដង្ហើមមិនរួច ហើយងើបមកឈឺក្បាលជាប្រចាំ។ នៅមានអាការមួយចំនួនទៀត គឺការងងុយដេកខ្លាំងនៅពេលថ្ងៃ ឆាប់ភ្លេច ការបាក់ទឹកចិត្ត អារម្មណ៍រវើរវាយ និង ចុងក្រោយគឺការឆាប់ខឹងមួម៉ៅ។
យ៉ាងណាមិញ ការអាចដាច់ដង្ហើមនៅពេលគេងនេះ គឺបណ្តាលមកពីការស្ទះផ្លូវដង្ហើមមួយចំនួន ដែលវាអាចកើតឡើងភាគច្រើននៅលើមនុស្សគ្រប់វ័យ ក្នុងនោះមនុស្សប្រុសជាងមនុស្សស្រី និង អ្នកកើតជំងឺធាត់ ព្រមទាំងអ្នកមានជំងឺបេះដូង ជាដើម៕