ចំណុចអស្ចារ្យ ទាំង ១០ ពិភពលោកស្ងើចសរសើរ ពីក្រោយការសាងសង់ប៉មទួអេហ្វែល
សំណង់អាគារដ៏ស្កឹមស្កៃរបស់ពិភពលោក មានកំណើតនៅចំកណ្តាលក្រុងប៉ារីស ប្រទេសបារាំង នឹងមានអាយុកាល ១៣៣ ឆ្នាំគត់ នៅខែមិនាខាងមុខនេះហើយ។ រូបរាងនៃសំណង់ស្ថាបត្យកម្មដ៏ធំស្កឹមស្កៃ ដែលយើងហៅវាថា ប៉ម ទួអេហ្វែ ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ស្ថិតក្នុងតារាងនៃមហាសំណង់ដ៏មហិមា ឈរនាមជាសំណង់អាគារខ្ពស់ជាងគេលើផែនដីនៅឆ្នាំ ១៩៨៩ ដល់ ១៩៣០ មានរឿងអស្ចារ្យជាច្រើននៅពីក្រោយការសាងសង់ប៉មលោហៈដ៏ខ្ពស់មួយនេះ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកចំណុចប្លែកៗអស្ចារ្យទាំង ១០ របស់សំណង់អច្ឆរិយៈមួយនេះ។
១. ឈ្មោះរបស់ប៉មទួអេហ្វែល ទទួលបានឈ្មោះរបស់វាពីវិស្វករ Gustave Eiffel ដែលក្រុមហ៊ុនរបស់គាត់បានរចនា និង សាងសង់ប៉មនេះឡើយ ការសាងសង់បានចាប់ផ្តើមនៅខែមករា ឆ្នាំ ១៨៨៧។ ក្នុងផែនការរចនាបានទាមទារដែកចំនួន ១៨ ០៣៨ ដើម និង ខ្ចៅចំនួន ២.៥ លានគ្រាប់តែប៉ុណ្ណោះ។
២. កម្មករប្រហែល ៣០០ នាក់ត្រូវបានជួលឱ្យធ្វើការលើរចនាសម្ព័ន្ធដ៏ស្មុគស្មាញនេះ។
៣. ជាស្ថាបត្យកម្មកំពូលដែលសុវត្ថិភាពបំផុត ព្រោះមានតែកម្មករ ១ នាក់ គត់ដែលបានបាត់បង់ជីវិតពេលសាងសង់។
៤. ផែនការនេះដំបូងឡើងគឺ ត្រូវបានស្នើសុំ និង អំពាវនាវរៃអង្គាសថវិកាសាងសង់ពីមនុស្សក្នុងទីក្រុង ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះក៏ចាប់សង់តែម្តង ដោយជ្រើសយកទិវាបុណ្យជាតិ ឆ្នាំ ១៨៨៩ នៅទីក្រុងប៉ារីស ដែលបានប្រារព្ធខួបលើកទី ១០០ នៃបដិវត្តន៍របស់ជនជាតិបារាំង យកជាថ្ងៃកាត់ខ្សែបូសម្ភោធការសាងសង់។
៥. វាជាសំណង់ដែលខ្ពស់ជាងគេបំផុតរបស់ពិភពលោក នៅពេលដែលអគារ Chrysler ក្នុងទីក្រុងញូវយ៉កបានវ៉ាដាច់ដំណែងនៅឆ្នាំ ១៩៣០។
៦. ស្ថាបត្យកម្មនេះ ធ្វើឡើងត្រូវនឹងគម្រោងចំណាយ និង ពេលវេលា ដែលបានកំណត់ ដោយត្រូវបានបញ្ចប់នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៨៩ ដោយគ្មានលើសសូម្បី ១ ថ្ងៃ ឬ មួយកាក់មួយសេន។ ហើយការបើកសម្ពោធបានប្រព្រឹត្តទៅនៅបីខែក្រោយពេលបញ្ចប់ព្រឹត្តិការណ៍សាងសង់។
៧. ក្រោយបញ្ចប់ការសាងសង់មិនទាន់រៀបចំលាបថ្នាំអីត្រឹមត្រូវផង មនុស្សរាប់លាននាក់ បុកមកទស្សនាសំណង់ស្ថាបត្យកម្មលោហៈដ៏ខ្ពស់ស្កឹមស្កៃនេះ ណែនណាន់តាន់តាប់ពេញក្រុងប៉ារីស ។
៨. បើថ្ងៃនោះមេឃស្រឡះគ្មានភ្លៀង នៅថ្ងៃច្បាស់ អ្នកអាចមើលឃើញចម្ងាយ ៤៨ គីឡូម៉ែត្រ ក្នុងទិសដៅនីមួយៗពីកំពូលប៉ម។ ខាងក្រោមនេះគឺជារូបថតឆ្នាំ ១៩៨០ នៃហ្វូងមនុស្សឈរនៅតាមបណ្តោយយ៉មួយនៃប៉មនោះ។
៩. សាងសង់ហើយភ្លាម បុគ្គលិកអគ្គិសនីបាននាំក្រុមឡើងទៅដំឡើងអំពូលភ្លើងបីកន្លែងនៅខាងក្នុងកញ្ចក់តាមធ្នឹមប៉ម ដូចដែលបានឃើញនៅក្នុងរូបថតឆ្នាំ ១៨៩០ ខាងក្រោម។ រហូតដល់ពិធីពិព័រណ៍សកលឆ្នាំ ១៩០០ អំពូលអគ្គិសនីចំនួន ៥០០០ គ្រាប់ត្រូវបានដំឡើង។
១០. នៅឆ្នាំ ១៨៩៨ អង់តែនវិទ្យុដ៏ខ្ពស់ ត្រូវបានបន្ថែមទៅកំពូលដែលបន្ថែមកម្ពស់ដល់សោភណ្ឌភាពប៉មឡើងចំនួន ៦៦ ហ្វីត៕
ប្រភព៖ Tour Eiffel