Christopher “Chris” Hemsworth វីរបុរសអាទិទេពរផ្គររន្ទះ ដែលយើងស្គាល់ច្បាស់ក្នុងចក្រវាឡ MARVEL គឺជាតារាសម្តែងជនជាតិអូស្ត្រាលី ដែលរះរស្មីចែងចាំង និង លេចធ្លោខ្លាំងក្រោយការសម្ដែងជាតួអង្គ Kim Hyde ក្នុងរឿងភាគទូរទស្សន៍អូស្ត្រាលី Home and Away មុនពេលចាប់ផ្តើមអាជីពភាពយន្តនៅហូលីវូដ។
១. Christopher Hemsworth
Christopher Hemsworth កើតនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៨៣ នៅទីក្រុង Melbourne រដ្ឋ Victoria ជាគ្រូបង្រៀនភាសាអង់គ្លេស និង អ្នកប្រឹក្សាផ្នែកសេវាសង្គម។ រូបគេគឺជាកូនប្រុសទីពីរក្នុងចំណោមកូនប្រុសបីនាក់ បន្ទាប់ពី Luke (កើតឆ្នាំ ១៩៨០) និង បងប្រុសរបស់ Liam (កើតឆ្នាំ១៩៩០) ហើយ ពួកគេទាំង ៣ នាក់បងប្អូនសុទ្ធសឹងជាតារាសម្ដែងផងដែរ។ ជីតាខាងម្តាយរបស់គាត់គឺជាជនអន្តោប្រវេសន៍ហូឡង់ ហើយជីដូនខាងម្តាយរបស់គាត់មានដើមកំណើតអៀរឡង់។
២. Luke Hemsworth
Luke Hemsworth កើតថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ១៩៨០ គឺជាតារាសម្តែងជនជាតិអូស្ត្រាលី ដែលត្រូវបានគេស្គាល់ថាជាតួ Nathan Tyson នៅក្នុងរឿងភាគទូរទស្សន៍ Neighbors និង ជាតួប្រុសឈ្មោះ Ashley Stubbs នៅក្នុងរឿងភាគបែបវិទ្យាសាស្ត្ររបស់ HBO ចំណងជើង Westworld។ Hemsworth បានទទួលការបណ្តុះបណ្តាលផ្នែកសម្តែងនៅវិទ្យាស្ថានជាតិនៃសិល្បៈសម្តែង ក្នុងឆ្នាំ ២០០១ ហើយគាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅលើល្ខោនអូប៉េរ៉ាអូស្ត្រាលី Neighbors សម្តែងជា Nathan Tyson។ ការងារអាជីពភាគច្រើនជាតារាសម្តែងទូរទស្សន៍។
យ៉ាងណាមិញ Luke ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីរឿងភាគទូរទស្សន៍ដូចជា The Saddle Club, Blue Heelers, Last Man Standing, All Saints និង Satisfaction។ ក្នុងឆ្នាំ ២០១២ គាត់បានសម្តែងក្នុងរឿងភាគចំនួន ៦ រឿងមានដូចជា Bikie Wars: Brothers in Arms ជាតួអង្គ Gregory “Shadow” Campbell។ គាត់គ្រោងនឹងសម្តែងក្នុងរឿងសង្គ្រាមអូស្ត្រាលីនាពេលខាងមុខគឺ The 34th Battalion ជាតួអង្គ Robinson។ នៅក្នុងខ្សែភាពយន្ត Crypto ឆ្នាំ 2019 គាត់បានដើរតួជាតួអង្គ Caleb Duran ដែលដើរតាមជីវិតរបស់គ្រួសារហើយជាប់ពាក់ព័ន្ធក្នុងការគប់គិតដែលជាប់ពាក់ព័ន្ធនឹងក្រុមម៉ាហ្វៀររបស់រុស្ស៊ី។
៣. Liam Hemsworth
លោក Liam Hemsworth ជាកូនពៅគេនៃបងប្អូនត្រកូល Hemsworth កើតថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៩០ គឺជាតារាសម្តែងជនជាតិអូស្ត្រាលី។ លោកបានបានដើរតួជា Josh Taylor នៅក្នុងកុនភាគចំណងជើងថា Neighbors និង Marcus នៅក្នុងរឿងភាគទូរទស្សន៍របស់កុមារ The Elephant Princess។ នៅក្នុងខ្សែភាពយន្តអាមេរិកខ្នាតធំវិញ Hemsworth បានបញ្ចេញស្នាដៃសម្តែងជាតួអង្គ Will Blakelee ក្នុងរឿង The Last Song នៅឆ្នាំ ២០១០ និង តួប្រុស Gale Hawthorne ក្នុងរឿង The Hunger Games តួអង្គ Jake Morrison ក្នុងខ្សែភាពយន្តរឿង Independence Day: Resurgence នៅឆ្នាំ ២០១៦។ ជានិច្ចជាកាលយើងឧស្សាហ៍ឃើញ គ្រីស និង លៀម ដើរជាមួយគ្នា ពេលមានក្រុមហ៊ុនផលិតភាពយន្តប្រកាស Casting ជ្រើសរើសតួសម្តែង។ បងប្អូនទាំង ៣ នាក់ ស្រឡាញ់គ្នាណាស់ ហើយសុទ្ធតែស្នេហាវិថីជាជាតារាសម្តែងដូចគ្នា ជារឿយៗយើងឃើញពួកគេដើរចូលកម្មវិធីព្រមគ្នា គួរស្ងើចសរសើរក្រៃលែង៕