ស្ត្រីម្នាក់ឃើញពស់នៅក្នុងផ្ទះ ខ្លាចពស់ពេកអត់មានវិធី ក៏ប្រើភ្លើងដេញ មានអីឆេះផ្ទះខ្ទេច
មនុស្សតិចបំផុតដែលនិយាយថា មិនខ្លាចទេសត្វអសិរពិស ជាពិសេសសត្វពស់។ ឯសម្រាប់ពាក្យថា ផ្ទះ និង បន្ទប់គេង គឺជាកន្លែងដែលអ្នកយល់ថាមានសុខសុវត្ថិភាពបំផុត ចុះឧទាហរណ៍បើអ្នកកំពុងដេកលក់សុខៗ ស្រាប់តែប្រទះឃើញពស់នៅក្នុងបន្ទប់ដេករបស់អ្នក តើអ្នកនឹងមានអារម្មណ៍យ៉ាងណា?
កាលពីប៉ុន្មានខែកន្លងទៅមានករណីភ្ញាក់ផ្អើលមួយ ដែលបង្កក្តីហួសចិត្តយ៉ាងខ្លាំងដល់មហាជន ក្រោយព័ត៌មានមួយក្នុងស្រុករបស់សហរដ្ឋអាមេរិក បានប្រកាសដោយអាជ្ញាធរក្នុងរដ្ឋតិចសាស់ថា ស្ត្រីម្នាក់ត្រូវបានពស់មួយក្បាលចូលផ្ទះនាង ហើយក្រោយមកស្រាប់តែមានភ្លើងឆេះផ្ទះរបស់នាង។ តាមករណីនេះ បើតាមអនុប្រធាន Randall Baggett នៃអធិការខោនធី Bowie បាននិយាយថា ៖ «ពស់បានចូលទៅក្នុងគំនរជក់នៃផ្ទះរបស់ស្ត្រីខាងលើ ហើយគំនរជក់លាបផ្ទះក៏បានឆេះ រាលដាលដល់ផ្ទះទាំងមូល»។
តាមសម្តីម្ចាស់ផ្ទះបាននិយាយថា ខណៈឃើញពល់មួយក្បាលនោះ ខ្លួនបានព្យាយាមរកវិធីដេញចេញ រហូតនឹកឃើញប្រើផ្សែងដើម្បីបង្ហុយដេញកម្ចាត់ពស់អសិរពិសនោះ ប៉ុន្តែវាបានបណ្តាលឱ្យមានភ្លើងឆេះរាលដាលតែម្តង។
លោក Pete Pringer មន្ត្រីព័ត៌មានសាធារណៈរបស់សេវាកម្មសង្គ្រោះ និង ពន្លត់អគ្គិភ័យនៃខោនធី Montgomery និង អ្នកឆ្លើយតបដំបូងផ្សេងទៀត បាននៅផ្ទះកើតហេតុដើម្បីស៊ើបអង្កេត ហើយ
ក្រោយការស៊ើបអង្កេត គេបានដឹងថា ម្ចាស់ផ្ទះដុតភ្លើងបំពក់ផ្សែងដើម្បីដេញពស់ចេញ ដែលពេលនោះវាពួនក្នុងប្រហោងជញ្ជាំងផ្ទះ វាត្រូវបានគេជឿថា ភ្លើងដែលម្ចាស់ផ្ទះរុល ចូលប្រហោងនោះ បណ្តាលឱ្យឆេះនៅក្នុងជញ្ជាំង និង ពិដានដែលម្ចាស់ផ្ទះមិនបានចាប់អារម្មណ៍ពេលនោះ។
ជាមួយគ្នានោះ លោក Pete Pringer បាននិយាយនៅក្នុងកំណត់ត្រាសំឡេងនៃឧប្បត្តិហេតុនេះ ដោយលោកបានបន្ថែមថា ភ្លើងបានចាប់ផ្តើមចេញរងើកនៅក្នុងបន្ទប់ក្រោមដី ហើយឆេះធំឡើងៗរហូតកើតជាអគ្គិភ័យតែម្តង ហើយក្រោយការខូចខាតនៃគ្រោះអគ្គិភ័យនោះ សរុបថ្លៃខូចខាតសរុបប្រមាណ ១ លានដុល្លារអាមេរិក៕