Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ធ្លាយដល់ច្បារអំពៅហើយ! យប់មិញឡានពេទ្យចុះយកក្មេងប្រុសអាយុ ៦ ឆ្នាំ សង្ស័យឆ្លង «អូមីក្រុង»
កូវីដ សង្គម

(វីដេអូ) ធ្លាយដល់ច្បារអំពៅហើយ! យប់មិញឡានពេទ្យចុះយកក្មេងប្រុសអាយុ ៦ ឆ្នាំ សង្ស័យឆ្លង «អូមីក្រុង»

អត្ថបទដោយ​៖ Muyly មករា ១៣, ២០២២

នាយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈគណនីគ្រូពេទ្យមួយរូបឈ្មោះ Yeng Vannak បានបង្ហោះរូបភាពសកម្មភាពចុះយកអ្នកជំងឺកូវីដ-១៩ ជាក្មេងប្រុសអាយុ ០៦ ឆ្នាំ ដល់ទីតាំងគេហដ្ឋានរបស់គេ ដើម្បីឡើងឡានពេទ្យទៅទទួលការព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺកូវីដ-១៩។

ក្នុងនោះតាមរយៈគណនីគ្រូពេទ្យបានបញ្ជាក់ច្បាស់ៗថា ៖ «មកដល់ច្បារអំពៅយើងទៀតហើយតើបងប្អូន ប៉េងហួតបឹងស្នោ ៣ កុំ ៣ ការពារ អូមីក្រុង 12.01.2022»។ ក្នុងនោះបើតាមការខំមិនឆ្លើយឆ្លងនៅលើផុសមួយនេះ គ្រូពេទ្យបានបញ្ជាក់ឱ្យដឹងថា ក្មេងប្រុសខាងលើមានអាយុទើបតែ ០៦ ឆ្នាំនោះទេ ហើយត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ពីម្ដាយរបស់ខ្លួន។

គួររំឭកផងដែរថា គិតត្រឹមសេចក្ដីប្រកាសរបស់ក្រសួង កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ម្សិលមិញនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង នៅក្នុងសហគមន៍ សរុបដល់ទៅ ១៦ ករណីហើយ ដែលជាការព្រួយបារម្ភសម្រាប់ប្រជាជនកម្ពុជា ខណៈរាជរដ្ឋាភិបាល បាន និង កំពុងយកចិត្តទុកដាក់បំផុត ចំពោះការជំរុញការចាក់វ៉ាក់សាំងដូសជំរុញឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ហានិភ័យជូនប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់