![ចារជាប្រវត្តិសាស្ត្រ! នៅអាមេរិក គេវះកាត់ដាក់បេះដូងជ្រូកលើមនុស្សលើកដំបូង បានជោគជ័យ](https://www.popular.com.kh/wp-content/uploads/2022/01/feature-16.jpg)
ចារជាប្រវត្តិសាស្ត្រ! នៅអាមេរិក គេវះកាត់ដាក់បេះដូងជ្រូកលើមនុស្សលើកដំបូង បានជោគជ័យ
អ្នកវិទ្យាសាស្ត្រប្រចាំមហាវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បានធ្វើការវះកាត់ផ្លាស់ប្ដូរដាក់បេះដូងសត្វជ្រូកលើមនុស្សរស់បានដោយជោគជ័យ។
ក្នុងលិខិត ខាងមហាវិទ្យាល័យខាងលើបានបញ្ជាក់ថា ពួកគេបានធ្វើការវះកាត់ផ្លាស់ប្ដូរបេះដូង ដោយប្រើប្រាស់បេះដូងរបស់សត្វជ្រូកលើបុរសជាអ្នកជំងឺវ័យ ៥៧ ឆ្នាំម្នាក់ ដែលមានជំងឺបេះដូងធ្ងន់ធ្ងរ។ ក្រោយការវះកាត់រយៈពេល ៣ ថ្ងៃ អ្នកជំងឺគឺត្រូវបានឱ្យដឹងថា មានស្ថានភាពនឹងនរធម្មតា ហើយសរីរាង្គដែលផ្លាស់ប្ដូរនោះ ក៏ដំណើរការដូចជាបេះដូងរបស់មនុស្ស ដោយគ្មានកើតមានបញ្ហាប្រតិកម្មមិនឆ្លើយតបលើរាងកាយមនុស្សឡើយ។
រយៈពេល ១ ថ្ងៃក្រោយការវះកាត់ អ្នកជំងឺដែលមានឈ្មោះថា Bennett បាននិយាយថា ៖ «ជម្រើសគឺបើមិនស្លាប់ គឺមានតែប្រថុយផ្លាស់ប្ដូរបេះដូងនេះ ហើយខ្ញុំគឺចង់រស់។ ខ្ញុំដឹងថាវាប្រថុយប្រថាន ប៉ុន្តែវាជាជម្រើសចុងក្រោយសម្រាប់ខ្ញុំហើយ។ ខ្ញុំកំពុងរង់ចាំថ្ងៃងើបចេញពីគ្រែពេទ្យ ក្រោយខ្ញុំជាសះស្បើយមែនទែន»។
គួរបញ្ជាក់ថា លោក Bennett ត្រូវបានបញ្ជូន និង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈពេលច្រើនខែមកហើយ ទម្រាំទទួលបានការវះកាត់នេះ៕