មហារន្ធត់! លេខទូរស័ព្ទមច្ចុរាជ មានពិតលើលោក មានឈ្មោះថា «លេខបន្ទប់ក្រហម»
មុនពេលអានអត្ថបទនេះ «ប្រជាប្រិយ» សូមសំណូមពរ ប្រិយមិត្តរក្សាសុវត្ថិភាព ដោយកុំព្យាយាមសាកល្បងខលទៅលេខខាងក្រោមនេះ ទោះតាមវិធីណាក៏ដោយ។ អត្ថបទខាងក្រោមគឺត្រូវបានប្រកាសដោយវេបសាយងងឹតដែល «ប្រជាប្រិយ» បានស្រាវជ្រាវជ្រាវក្នុងគោលបំណងចែករំលែកបន្ថែមការយល់ដឹងពីរឿងរ៉ាវមួយចំនួននៃព័ត៌មានទាក់ទងនឹងលេខងងឹត ឬ យើងហៅម្យ៉ាងទៀតថា លេខបន្ទប់ក្រហម។
លេខបន្ទប់ក្រហម ជាសមាសធាតុនៃទំនាក់ទំនងដែលផ្សារភ្ជាប់នរណាម្នាក់ទៅនឹងសេវាវែបសាយងងឹត ដែលមាននៅលើគេហទំព័រ Deep Web ជាទំនាក់ទំនងនៃសេវាកម្មទារុណកម្ម ឬ ឃាតកម្មអន្តរកម្មនានាក្នុងវេបសាយងងឹត។ ជាទូទៅ បន្ទប់ក្រហមនេះ ពោរពេញដោយសកម្មភាពបៀតបៀនសព្វបែបយ៉ាង និង ការធ្វើទារុណកម្មសាហាវព្រៃផ្សៃ ដែលបង្គាប់បញ្ជាដោយអ្នកបង់លុយចូលទស្សនាតាមប្រព័ន្ធអ៊ីនធឺណិត។ មនុស្សជាច្រើនដែលមានបំណងអាក្រក់ នឹងបង់សេវាទារុណកម្មមនុស្សទាំងនោះ ដែលវីដេអូនោះត្រូវបានចាក់ Live ផ្សាយតាមអ៊ីនធឺណិតលើវេបសាយងងឹត។
លេខបន្ទប់ក្រហម 408-xxx-2806
ពាក្យចចាមអារ៉ាមមានថា ប្រសិនបើអ្នកហៅទៅកាន់លេខ 408-xxx-2806 ម្ចាស់លេខដែលកំពុងកាន់លេខនេះនឹងអាចតាមដានទិន្នន័យព័ត៌មានអ្នកបាន គេហៅលេខនេះថា លេខបន្ទប់ក្រហម ហើយមិនមែនមានតែលេខនេះទេ ពេលខ្លះមានលេខផ្សេងពីនេះ ដែលទាមទារឱ្យអ្នកធ្វើការតេទៅ ដែលវានឹងចូលក្នុងប្រព័ន្ធទូរស័ព្ទដៃអ្នក តាមរយៈការទស្សនាភាពយន្ត ឬ streaming លើវេបសាយភាពយន្តអាសអាភាស ឬ វេបសាយអសន្តិសុខផ្សេងៗ លេខទូរស័ព្ទបន្ទប់ក្រហម នឹងលោតលើអេក្រង់ជារូបភាពផ្សេងៗ ជាបុរសសាច់ដុំ មនុស្សស្រីសិចស៊ី ឬ ប្រាប់អ្នកថាអ្នកបានឈ្នះរង្វាន់អ្វីមួយ ដើម្បីឱ្យអ្នកធ្វើការខលទៅលេខនោះ ហើយទិន្នន័យរបស់អ្នកនឹងត្រូវចាប់ក្នុងបញ្ជីក្រហម។
មានវេបសាយមួយចំនួន hack យកកាម៉េរ៉ាមុខ ឬ រីខតសកម្មភាពប្រចាំថ្ងៃ និង ទិន្នន័យលេខកូដ កាត ATM ជាដើម។ ទីកន្លែងដែលអ្នករស់នៅនឹងត្រូវបានក្រុម hacker ចាប់សញ្ញា ហើយអ្នកនឹងត្រូវបានគេសិក្សាពីជិវិតប្រចាំថ្ងៃ រហូតដល់ការចាប់ជម្រិត ពេលកំណត់មួយមកដល់។ ហេតុអ្វីត្រូវប្រថុយប្រថានយកជីវិតអ្នកទៅប្រឡូកក្នុងរឿងទាំងនេះ? ដំបូន្មានរបស់ «ប្រជាប្រិយ» សម្រាប់ប្រិយមិត្តអ្នកអានទាំងអស់គ្នា គឺសូមមេត្តាកុំខលទៅលេខទូរស័ព្ទបន្ទប់ក្រហមណាមួយដែលអ្នកមិនស្គាល់អោយសោះ!៕