(វីដេអូ) ព្រលឹងចុងសក់! គ្រោះថ្នាក់រយះផ្ទាំងថ្មរលំស្រស់ៗនៅប្រេស៊ីល បានឆក់យកជីវិតមនុស្ស ១០ នាក់
ថ្មីៗនេះ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសប្រស៊ីលបានឲ្យដឹងថា មានមនុស្សប្រមាណ ១០ នាក់ បានបាត់បង់ជីវិត ហើយមនុស្សជាង ១០ នាក់ទៀត កំពុងបាត់ខ្លួន ក្រោយឧប្បត្តិហេតុរយះបាក់ជញ្ជាំងថ្មដ៏ធំមួយនៅបឹង Furnas ក្នុងប្រទេសប្រេស៊ីល។
ហេតុការណ៍នេះបានកើតឡើង នៅក្នុងរដ្ឋ មីណាស ហ្គេរ៉េស ប្រទេសប្រេស៊ីល នៅពេលដែលផ្ទាំងថ្មមួយផ្ទាំងបានបាក់គ្របពីមុខ ផ្ទាំងថ្មដ៏ធំ និង បានបន្តរលំធ្លាក់ទៅសង្កត់លើទូកទេសចរណ៍កាលពីល្ងាចថ្ងៃសៅរ៍ ភ្លាមៗនោះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦ នាក់ និង ៣២ នាក់ទៀតរងរបួស។
សារព័ត៌មាន Sputnik បានផ្តល់សេចក្តីរាយការណ៍ថា មនុស្សជិត ២០ នាក់ទៀតបានបាត់ខ្លួននៅក្នុងឧប្បត្តិហេតុនេះ និង បន្តប្រតិបត្តិការស្វែងរកដោយក្រុមអគ្គមេបញ្ជាការនាយកដ្ឋានអគ្គិភ័យដែលប្រចាំតំបន់នោះ។ រហូតមកទល់ពេលនេះ មន្ត្រីអាជ្ញាធរបានជួយសង្គ្រោះមនុស្សប្រហែល ១២ នាក់ ដែលអះអាងថានៅរស់រានមានជីវិត ហើយគេជឿថា ហេតុការណ៍នេះកើតឡើងក្រោយពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យថ្មងាយនឹងរអិលមានគ្រោះថ្នាក់នេះកើតឡើង។
លោកប្រធានាធិបតីប្រទេស ប្រេស៊ីល លោក Jair Bolsonaro ក៏ បានថ្លែងអនុសាសន៍សោកស្តាយចំពោះហេតុការណ៍នេះផងដែរ ដោយលោកចេញបញ្ជាដល់កងទ័ពជើងទឹកពង្រាយក្រុមកងកម្លាំងដើម្បីអន្តរាគម និង ចូលរួមស្វះស្វែងប្រឹងរកជួយសង្គ្រោះអ្នកនៅសេសសល់ក្រោយឧប្បត្តិហេតុរលំផ្ទាំងថ្មនៅបឹង Furnas ក្នុងប្រទេសប្រេស៊ីល ឱ្យលឿនបំផុតតាមដែលអាចទៅរួច៕
ប្រភព៖ Internet