ខំហូបរិះថាំ ពាក់អាវចាស់ៗដដែលគេ ៩ ឆ្នាំ ទីបំផុតស្ត្រីម្នាក់ ធ្វើឱ្យអ្នកជិតខាងបើកភ្នែកធំៗ
ថ្មីៗនេះ ស្ត្រីម្នាក់រស់នៅប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន នៅពេលដែលរូបនាងបានទិញផ្ទះចំនួន ២ ខ្នងក្នុងក្រុង ដែលលុយសម្រាប់ទិញ គឺបានដោយលទ្ធផលសន្សំសំចៃយ៉ាងរិះថាំបំផុតរយៈពេល ៩ ឆ្នាំ។
រស់នៅក្នុងកន្លែងធម្មតាមិនប្រណីត និង សុំតែអាវចាស់ៗរបស់មិត្តភក្តិយកមកពាក់ ស្ត្រីនៅចិនម្នាក់ខិតខំសន្សំសំចៃដល់ទៅ ៩០ ភាគរយនៃលុយប្រាក់ខែរបស់នាង រហូតបានទិញផ្ទះ ២ ខ្នងនៅក្រុងណានជិញ។
បើតាមសម្ដីរបស់ស្ត្រីរូបនោះផ្ទាល់បាននិយាយថា ប្រភពខោអាវចាស់ៗនោះ គឺបានពីមិត្តជិតស្និទ្ធនាងម្នាក់ ដែលជាញឹកញាប់ចូលចិត្តទិញខោអាវច្រើន ប៉ុន្តែមិនសូវបានពាក់។ ថ្លែងប្រាប់ក្នុងកម្មវិធី Talk to Her កាលពីខែតុលាកន្លងទៅ នាងបានរៀបរាប់ថា ៖ «ខ្ញុំចំណាយលុយមិនដល់ ១០០ យ័ន (ប្រមាណ ១៥ ដុល្លារ) ផងក្នុងមួយឆ្នាំលើខោអាវក្នុង ដោយសារតែខោអាវប្រភេទនេះគឺពាក់ដែលគ្នាមិនបាន។ មនុស្សខ្លះ គឺគេសប្បាយនៅពេលដែលគេចាយលុយ តែខ្ញុំវិញអត់ទេ ខ្ញុំមិនសប្បាយនោះឡើយ តែបែរជាស្ត្រេស និង ធុញថប់នៅពេលចាយលុយ»។
តាមសារព័ត៌មាន QQ បានឱ្យដឹងដែរថា ស្ត្រីពូកែសន្សំសំចៃនេះ ក៏កម្រទៅពិធីជប់លៀងជាមួយមិត្តភក្តិ ឬ អ្នករួមការងារឡើយ ព្រោះនាងគិតថាវាត្រូវចាយលុយអស់ច្រើន។ ពេលទៅណាមកណា នាងប្រើប្រាស់មធ្យោបាយសាធារណៈ ចំណាយលុយឱ្យតិចបំផុតតាមដែលអាចធ្វើបាន៕