![ការ ៥ ខែមិននិយាយរកប្ដី ទីបំផុតប្ដីដឹកដៃប្រពន្ធ ឱ្យទៅរៀបការជាមួយសង្សារចាស់វិញ](https://www.popular.com.kh/wp-content/uploads/2021/11/feature-3.jpg)
ការ ៥ ខែមិននិយាយរកប្ដី ទីបំផុតប្ដីដឹកដៃប្រពន្ធ ឱ្យទៅរៀបការជាមួយសង្សារចាស់វិញ
បុរសម្នាក់នៅក្រុង Kanpur ប្រទេសឥណ្ឌា ដែលទើបតែរៀបការបានប្រមាណជា ៥ ខែ បានសម្រេចចិត្តជួយភរិយាថ្មីថ្មោងរបស់លោក ទៅជួបជុំជាមួយមិត្តប្រុសរបស់នាងវិញ។
Pankaj Sharma ជាគណនេយ្យករក្នុងក្រុមហ៊ុនឯកជនមួយនៅក្រុង Gurugram បានរៀបការនឹងស្ត្រីម្នាក់ឈ្មោះ Komal កាលពីខែឧសភាកន្លងទៅ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Pankaj បាននិយាយថា ប្រពន្ធរបស់លោក គឺព្យាយាមរក្សាគម្លាតពីលោករាល់ពេល ចាប់តាំងពីរៀបការរួចមក ហើយថែមទាំងមិននិយាយរកនរណាទៀតផង។ ក្រោយលួងលោមយូរៗទៅ នាងក៏បានសារភាពប្រាប់លោកថា នាងចង់ទៅរៀបការជាមួយមិត្តប្រុសរបស់នាងឈ្មោះ Pintu។
ក្រោយដឹងរឿងរ៉ាវគ្រប់យ៉ាង លោក Pankaj ក៏បានយករឿងនេះទៅប្រាប់សាច់ថ្លៃរបស់លោក ហើយពួកគេក៏ព្យាយាមលួងលោម Komal ឱ្យគិតឱ្យបានវែងឆ្ងាយ ប៉ុន្តែនាងនៅតែគ្មានការអត់ធ្មត់ដដែល។ បញ្ហាក្នុងគ្រួសារមួយនេះចុងក្រោយ ក៏បានធ្លាក់ដល់ Anti-Domestic Violence Cell and Asha Jyoti Centre ដែលបានធ្វើការហៅស្ត្រីជាភរិយា ប្ដីរបស់នាង រួមទាំងមិត្តប្រុសនាង និងគ្រួសារសាច់ញាតិទាំងសងខាងមកជួបជុំនិយាយគ្នាដោះស្រាយ។
ក្រោយជួបជុំ និងឃើញប្រពន្ធស្រឡាញ់សង្សារខ្លាំងក្លាបែបនេះ លោក Pankaj ក៏បានសម្រេចចិត្តយល់ព្រមដោះលែងនាង រួមទាំងចិត្តល្អជួយរៀបចំរៀបគម្រោងអាពាហ៍ពិពាហ៍ដល់ពួកគេថែមទៀតផង៕
ប្រភព៖ India Times