អស្ចារ្យ! លេចចេញចម្លាក់ព្រះពុទ្ធប្រសូតមួយផ្ទាំងទៀត ដាប់ឆ្លាក់ជញ្ជាំងភ្នំសំពៅ យ៉ាងល្អវិចិត្រ
មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញព្រះពុទ្ធប្បដិមាទ្រង់ត្រាស់ដឹងមួយអង្គ បានសាងសង់ជិតរួចរាល់ជាស្ថាពរហើយ នៅជាប់នឹងជញ្ជាំងល្អាងប្រចៀវ នាភ្នំសំពៅ ដែលបង្ហាញអង្គយ៉ាងត្រដឹមត្រដែត វិសេសវិសាលក្រៃលែង ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងទាក់ទាញដួងចិត្តមហាជន ក៏ដូចជាពុទ្ធសាសនិកជន ឱ្យចង់ទៅទស្សនាកម្សាន្ត និង ផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យពីទីនោះ ។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្រៅពីរូបព្រះពុទ្ធប្បដិមាត្រាស់ដឹង ក៏នៅមានរូបព្រះពុទ្ធប្បដិមាចូលនិពាន្តមួយអង្គទៀតនៅក្បែរនោះផងដែរ ។ បន្ថែមពីរូបព្រះពុទ្ធប្បដិមាទាំងពីរអង្គនោះ ថ្មីៗនេះស្រាប់តែលេចចេញនូវផ្ទាំងចម្លាក់ដ៏ធំមួយទៀតក្នុងទម្រង់ព្រះពុទ្ធប្រសូត្រ ដែលឆ្លាក់ឡើងប្រកបដោយក្បូរក្បាច់វិចិត្រ ក្រោមស្នាដៃកូនខ្មែរ នៅជាប់នឹងជញ្ជាំងភ្នំ ដែលយើងបានឃើញតាមរយៈវីដេអូមួយបង្ហោះឡើងដោយគណនី Tik Tok ឈ្មោះ 7ounrii ។
ក្រោយលេចចេញជារូបរាងសមិទ្ធផលមួយផ្ទាំងថ្មីនេះទៀត បានធ្វើឱ្យភ្នំសំពៅ កាន់តែមានភាពទាក់ទាញខ្លាំងថែមមួយកម្រិតទៀត ជំរុញឱ្យរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រមួយនេះ កាន់តែមានលក្ខណៈពិសេសអស្ចារ្យ កាន់តែទាក់ទាញភ្ញៀវទេសចរ និង ធ្វើឱ្យមហាជនដែលបានឃើញហើយផ្ទុះការចាប់អារម្មណ៍ និង លាន់មាត់សរសើរគ្រប់ៗគ្នាផងដែរ ៕
@7ounrii #🥰 @sona98997 ♬ Love Me Like You Do – Elena Gray
ប្រភព ៖ Tik Tok