Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចែកគ្នាដឹង! គ្រូពេទ្យបញ្ជាក់ច្បាស់ៗកុំឱ្យយល់ច្រឡំថា កើតជំងឺផ្ដាសាយធម្មតា ក៏តេស្តឃើញវិជ្ជមានកូវីដ
កូវីដ សង្គម

ចែកគ្នាដឹង! គ្រូពេទ្យបញ្ជាក់ច្បាស់ៗកុំឱ្យយល់ច្រឡំថា កើតជំងឺផ្ដាសាយធម្មតា ក៏តេស្តឃើញវិជ្ជមានកូវីដ

អត្ថបទដោយ​៖ Muyly កុម្ភៈ ១៦, ២០២២

មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានមហាជនមួយចំនួនតូច បាននិយាយតៗគ្នា​អំពីបញ្ហាយល់ច្រឡំថា ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ សូម្បីតែផ្ដាសាយ ក៏តេស្តទៅរកឃើញវិជ្ជមានកូវីដដែរ ។

ជុំវិញរឿងនេះ តាមរយៈវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានលើកឡើងឱ្យដឹងថា ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុង ពោលគឺអ្នកផ្ដាសាយធម្មតា មិនអាចតេស្តឃើញវិជ្ជមានកូវីដ លើឧបករណ៍តេស្តរហ័សបានឡើយ ព្រោះជំងឺផ្តាសាយបង្កដោយវីរុសប្រភេទផ្សេងដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកឯជំងឺកូវីដ-១៩ គឺបង្កដោយវីរុសកូរូណា (coronavirus) ។

បន្ថែមលើសពីនេះ អ្នកជំនាញខាងលើ បានបញ្ជាក់ច្បាស់ៗ ពីលក្ខណៈពិសេសនៃឧបករណ៍តេស្តរហ័សរកមេរោគកូវីដ Rapid Antigen test COVID-19 ថា ៖

១. ជាប្រភេទតេស្តមើលមេរោគកូវីដ ( Antigen) រហ័ស ពោលគឺលទ្ធផល ត្រូវការរយៈពេលតែ​ ១៥ ​នាទី ( ប្រសិទ្ធភាពតេស្តនេះប្រហាក់ប្រហែល ៩៥​ % ) ។

២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាររន្ធច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២​ សង់ទីម៉ែត ដោយបង្វិល ៥​ ជុំ ។

៣. ប្រសិទ្ធភាពខ្ពស់ ( sensitivity ) ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។

ប្រសិទ្ធភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន… ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥​ ទៅថ្ងៃទី៩​ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។

៤. តេស្តនេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៍ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានឱ្យបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមាន ឬ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឬ មានរោគសញ្ញា ឬ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។

ដោយឡែកចំពោះចំណុចខ្សោយរបស់វាគឺ ៖

១. ចាប់មេរោគមិនឃើញមុនពេលអ្នកជំងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលគឺមុនថ្ងៃទី ៣​ នៃការឆ្លង ​។

២. តេស្តនេះនឹងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប​ ( low virus ) ចាប់ពីថ្ងៃទី​ ១១​ តទៅ​ ហើយដំណាក់កាលនេះ កម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ​ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហើយ ( no longer threat ) ៕

ដកស្រង់​ ៖​ វេជ្ជបណ្ឌិត​ ហៃ​ ឡៃសុន​ ​ប្រធានមន្ទីរពេទ្យខេត្តកោះកុង

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់