Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ទុរេនខ្មែរនៅខេត្តណាឆ្ងាញ់ជាងគេ? ខេត្ត ៥ នេះហើយល្បីរន្ទឺមានទុរេនឆ្ងាញ់ដាច់គេ ញ៉ាំហើយផ្តាំកូនផ្តាំចៅទិញញ៉ាំទៀត
សង្គម

ទុរេនខ្មែរនៅខេត្តណាឆ្ងាញ់ជាងគេ? ខេត្ត ៥ នេះហើយល្បីរន្ទឺមានទុរេនឆ្ងាញ់ដាច់គេ ញ៉ាំហើយផ្តាំកូនផ្តាំចៅទិញញ៉ាំទៀត

អត្ថបទដោយ​៖ សាកល ឧសភា ២៦, ២០២៣

ទុរេនគឺជាផ្លែឈើម្យ៉ាងដែលមានសម្បកជាបន្លាស្រួចៗ ហើយសាច់ខាងក្នុងទន់ពណ៌លឿងមានរសជាតិផ្អែមឆ្ងាញ់ពិសា មានក្លិនឈ្ងុយនៅពេលវាទុំ ប៉ុន្តែសម្រាប់អ្នកខ្លះថាវាមានក្លិនស្អុយ ។ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា ទុរេន គឺជាឈ្មោះឈើដំណាំមួយប្រភេទ ផ្លែមានឱជារសផ្អែម សម្រាប់ប្រើជាបង្អែមមានតម្លៃ សម្បកផ្លែមានបន្លារឹង នៅក្នុងកម្ពុជរដ្ឋគេដាំកើតក្នុងតំបន់ខ្លះដោយអន្លើ ។

យ៉ាងណាមិញ ផ្លែឈើប្រភេទនេះត្រូវបានប្រជាជនខ្មែរស្ទើរទូទាំងប្រទេសពេញនិយមទទួលទានណាស់ ឱ្យតែដល់រដូវកាលផ្លែនេះទុំម្តងៗ តែងនាំគ្នាទិញទទួលទាន ទោះវាមានតម្លៃថ្លៃក្តី ហើយផ្លែទុរេនដែលគេពេញនិយមទិញមកទទួលទានខ្លាំងបំផុត គឺបេះចេញពីចម្ការរបស់ប្រជាកសិករខ្មែរ ក្នុងខេត្ត ៥ នៃប្រទេសកម្ពុជា ដោយដំណាំទុរេនក្នុងខេត្តទាំងនោះ ល្បីមានមានរសជាតិឆ្ងាញ់ និង មានក្លិនឈ្ងុយផ្អែមជាប់ចិត្ត ។ យ៉ាងណាមិញ ដើមរដូវផ្លែទុរេននេះ យើងសូមណែនាំ ៥ ខេត្ត ដែលមានដំណាំផ្លែទុរេនឆ្ងាញ់ជាងគេ ៖

១. ទុរេនខេត្តកំពត

ខេត្តកំពតគឺជាខេត្តដែលមានភាពល្បីល្បាញជាងគេ ដែលមានផ្លែទុរេនឆ្ងាញ់ អ្នកណាៗក៏ល្បីដែរទុរេនកំពតៗ ហើយទុរេនលេខមួយប្រចាំតំបន់គឺទុរេនស្រុក​ទឹកឈូ ព្រោះវាមាន​ក្លិនក្រអូប​ឆួល​ខ្លាំង មុត​ជាង​ទុរេន​ដទៃ សម្បុរ​វា​ក៏​ខុសពីទុរេនដទៃ ​រសជាតិវាក៏ឆ្ងុយឆ្ងាញ់ពិសេសលើសគេ ឯតម្លៃវិញថ្លៃជាងទុរេនធម្មតា និង ទុរេនដែលនាំចូលពីបរទេសផងដែរ ។

២. ទុរេនខេត្តបាត់ដំបង

​បើនិយាយពីខេត្តបាត់ដំបងវិញ ទុរេនស្រុក​សំឡូតគឺមាន​រសជាតិ​ឆ្ងាញ់ ​និង មាន​ភាព​ល្បី​ល្បាញ​នៅទូទាំង​ខេត្ត និង ប្រទេស នរណាក៏ដោយឱ្យតែបាន​ទទួលទានហើយនឹងមាន​ការ​ជាប់​ចិត្ត​ ​បើបានទទួលទានម្តងហើយចង់​ទទួលទាន​ម្ដង​ទៀត​ មិន​ចាញ់​ទុរេន​​ខេត្ត​នានា​ប៉ុន្មាន​នោះ​ទេ​ ។ សម្រាប់​ប្រភេទ​ទុរេន​​​ដែល​ពលរដ្ឋ​​​ដាំក្នុងខេត្តនេះ ​មាន​ច្រើនប្រភេទដូចជា ឈុន​លី ​ម៉ានថង់​ ទុរេន​​ដូនតា​ ភូមិ​លី ​ជា​ដើម​ ។​

៣. ទុរេនខេត្តកោះកុង

ងាកទៅកាន់តែខេត្តកោះកុង នាភាគនិរតីវិញ ទុរេនដែលមានភាពល្បីល្បាញខាងរសជាតិឆ្ងាញ់ជាងគេមាននៅស្រុកថ្មបាំង ជាប្រភេទពូជម៉ាន់ថន ប្រសិនបើភ្ញៀវទេសចរណាដែលបានធ្វើដំណើរមកដល់ស្រុកបុទុមសាគរនេះហើយ ពិតជាមិនអាចដកចិត្តចេញពីក្លិនដ៏ឈ្ងុយឈ្ងុបនៃទុរេពូជម៉ាន់ថននេះបានឡើយ ចំណែកឯរសជាតិវិញឆ្ងាញ់គ្មានអ្វីប្រៀប ។

៤. ទុរេនខេត្តត្បូងឃ្មុំ

ខេត្តមួយដែលទើបបែកចេញពីខេត្តកំបពង់ចាមនេះ ក៏មានដំណាំទុរេនល្បីឆ្ងាញ់ដែរ ហើយទុរេនប្រចាំស្រុកតំបែរ គឺល្បីខ្លាំងណាស់ថាមានរសជាតិឆ្ងាញ់ ផ្អែមមុត បើបានភ្លក់ម្តងហើយចង់ភ្លក់ម្តងទៀតព្រោះក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយប្រជាកសិករភាគច្រើនបានដាំទុរេន ៣ ប្រភេទ ដូចជា ម៉ានថង វី ៦ និង មូសាំងឃីង ។

៥. ទុរេនខេត្តសៀមរាប

ងាកមកកាន់ទឹកដីដ៏ចំណាស់ និង បុរាណនៃខេត្តសៀមរាបវិញ ក៏មិនខុសពីខេត្តទាំងបួននៅខាងលើនោះដែរ ដោយខេត្តនេះទើបតែមានឈ្មោះបោះសំឡេងរឿងមានដំណាំទុរេនឆ្ងាញ់ ហើយទុរេនល្បីជាងគេក្នុងខេត្តនេះ គឺទុរេនស្រុកបន្ទាយស្រី ជើងភ្នំគូលេន ដែលវាមានឱជារសឈ្ងុយឆ្ងាញ់ពិសា ផ្អែមមុត ក្រអូប មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ។

សម្រាប់ប្រិយមិត្ត តើក្នុងចំណោមទុរេនយកចេញពី ៥ ខេត្តរបស់ខ្មែរ ចូលចិត្តទទួលទានទុរេនរបស់ខេត្តណាជាងគេ ? បើ Admin វិញ គឺឆ្ងាញ់គ្រប់ខេត្ត ឱ្យតែរបស់ខ្មែរ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់