ស្រីៗបើមាន ៦ យ៉ាងសំខាន់ៗនេះ ប្រុសៗនឹងទន់ចិត្តស្រឡាញ់គ្មានថ្ងៃដកចិត្តរួចរហូតសូន្យជីវិត
ជាការពិតណាស់សុភាពនារីគ្រប់រូបតែងតែប្រថ្នាចង់បានមនុស្សប្រុសដែលស្រឡាញ់យើងពិត មិនប្រួលប្រែចិត្តលួចក្បត់មានអ្នកថ្មី ព្រមកាន់ដៃគ្នារហូតចាស់រៀងខ្លួនោះ តែសូមកុំភ្លេចមុននឹងឱ្យនរណាម្នាក់ស្រឡាញ់យើង ពិតប្រាកដជាមួយយើង គួរតែប្រកាន់ខ្ជាប់នៅឥរិយាបទទាំង ៦ នេះ ទើបអាចចងចិត្តបុរសបានយូអង្វែង ក្នុងនោះមាន ៖
១.ថែខ្លួនឯងបានល្អ
យើងដឹងហើយថាមនុស្សប្រុសចូលចិត្តណាស់សម្លឹងមើលស្រីស្អាត ស្បែកស រាងស្វែល ដូចច្នេះហើយសុភាពនារីគួរតែរៀនសម្អាតខ្លួនប្រាណ ថែរក្សាស្បែក ថែរក្សាសម្រស់ ។ ចំណុចនេះហើយដែលអាចបន្ទន់ចិត្តបុរសបាន ព្រោះអាចធ្វើឱ្យគេគិតថាយើងជាមនុស្សអាចមើលថែខ្លួនឯងបានល្អ អាចនិយាយបានថាពេលដែលគេដាក់ចិត្តស្រឡាញ់យើងហើយ ច្បាស់ណាស់ថាយើងអាចមើលថែ និង រក្សាទំនាក់ទំនងរវាងគ្នានឹងគ្នាបានយូអង្វែង ។
២.មានទំនុកចិត្តលើខ្លួនឯង និង ចេះសម្របខ្លួន
ជាកាពិតណាស់មនុស្សស្រីដែលមានភាពវ័យឆ្លាត មានទំនុកចិត្តលើខ្លួនឯង និង ចេះបត់បែនខ្លួនទៅតាមស្ថានការណ៍នីមួយៗនោះ វាជាចំណុចដ៏សំខាន់មួយដែលបុរសៗប្រាថ្នាចង់បាននារីបែបនេះ ព្រោះបុរសភាគច្រើនមិនអាចសម្របខ្លួនទៅតាមអារម្មណ៍ និង ការលេងសើចច្រើនជ្រុលហួសហេតុរបស់មនុស្សស្រីបានទេ ។ ដូច្នេះយើងគួរតែធ្វើខ្លួនឱ្យស្របទៅតាមស្ថានការណ៍ដែលកើតឡើងថា អ្វីដែលយើងគួរធ្វើ និង អ្វីដែលយើងមិនគួរធ្វើ ហើយអ្វីដែលគួរលេងសើច និង អ្វីដែលមិនគួរ ។ ទាំងនេះហើយដែលបុរសគិតថាយើងជានុស្សដែលចេះបែងចែក ឬ អាចសម្របខ្លួនទៅនឹងជីវិតរស់នៅទៅថ្ងៃមុខបានននោះ ។
៣.មនុស្សស្រីដែលមានភាពឯករាជ្យ
ជាការពិតណាស់មនុស្សស្រីបែបនេះគឺជាមនុស្សស្រីដែលរឹងមាំ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយដោយមិនហាមាត់ពឹងគេ ឬ ដៃគូឱ្យជួយនោះទេ ។ បុរសៗអាចធ្លាក់ក្នុងអន្លង់ស្នេហ៍នារីបែបនេះលឿនណាស់ ហើយមនុស្សស្រីប្រភេទនេះជាមនុស្សដែលមិនចេះរឿងច្រើនប៉ុន្មានទេ មិនចេះងក់ងគ្មានហេតុផល មិនផ្តោតលើរឿងស្នេហាខ្លាំងជ្រុលពេក ហើយព្រមកាន់ដៃមនុស្សដែលខ្លួនស្រឡាញ់ដើរទៅមុខជាមួយគ្នាដោយគ្មានលក្ខខណ្ឌ នេះហើយជាធ្នាក់ទាក់ចិត្តបុរសល្អបានដោយងាយនោះ ។
៤.មនុស្សស្រីដែលសម្តែងចេញនៅចរិតធម្មជាតិរបស់ខ្លួន
មនុស្សស្រីបែបនេះប្រាកដណាស់ថាមនុស្សប្រុសភាគច្រើនប្រាថ្នាចង់បាន ព្រោះបុរសគ្រប់រូបតែងតែត្អូញត្អែរថាពិបាកយល់ចិត្តនារីដែលខ្លួនស្រឡាញ់ ពេលខ្លះពិបាកនឹងផ្គាប់ចិត្តនាង មិនដឹងថានាងចង់បានអ្វីឱ្យប្រាកដ ទើបពេលខ្លះវាជារឿងមួយដែលធ្វើឱ្យខាងបុរសហត់នឹងបន្តជាមួយនឹងអារម្មណ៍បែបហ្នឹង ។ ប្រសិនបើយើងប្រាប់គាត់ត្រង់ថាយើងស្រឡាញ់នេះ ចង់បានរបស់មួយនេះ ចូលចិត្តញុំារបស់នេះ ប្រាកដណាស់ថាបុរសគាត់ប្រាកដជាអាចបំពេញឱ្យយើងបាន ព្រោះបុរសមិនអាចយល់ចិត្តនារី ១០០% ទេ ។ មនុស្សស្រីដែលសម្តែងចេញនៅចរិតធម្មជាតិ ទើបងាយស្រួលក្នុងទំនាក់ទំនងរវាងគ្នា និង គ្នា ។
៥.ជាមនុស្សមានទឹកចិត្ត និង គិតវិជ្ជមាន
នេះជាផ្នែកមួយដ៏ធំរបស់មនុស្សស្រីដែលអាចយកឈ្នះចិត្តបុរស និង មនុស្សជុំវិញខ្លួនបាន ព្រោះកាលដែលយើងជាមនុស្សដែលមានទឹកចិត្តចំពោះមនុស្សជុំវិញខ្លួន ចេះប្រើប្រាស់ពាក្យសម្តីនិយាយទៅកាន់មនុស្សជុំវិញខ្លួនឱ្យមានអារម្មណ៍សប្បាយចិត្ត គិតវិជ្ជមាន ព្រមផ្តល់ស្នាមញញឹមឱ្យអ្នកជុំវិញខ្លួនដោយមិនគិតចង់បានអ្វីត្រឡប់មកវិញ ទាំងនេះហើយជាអ្វីដែលបុរសគ្រប់រូបចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ធ្វើនៅទង្វើបែបនេះ ។
៦.ជាមនុស្សដែលស្មោះត្រង់
ភាពស្មោះត្រង់របស់មនុស្សវាសំខាន់ណាស់សម្រាប់ជីវិតរស់នៅ មិនថាទំនាក់ទំងមិនថាស្នេហា ឬ មិត្តភាព ហើយក៏គ្មានបុរសណា ឬ នារីណាដែលចង់បានមិត្តភាពស្នេហាដែលមិនស្មោះត្រង់នោះទេ ដូច្នេះភាពស្មោះត្រង់របស់មនុស្សស្រីជាអ្វីដែលបុរសគ្រប់រូបប្រាថ្នាចង់បាន ៕