រូបថតមួយសន្លឹកនៃប្រាសាទអង្គរដ៏អច្ឆរិយរបស់កម្ពុជា កំពុងល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយរូបភាពមួយសន្លឹកនោះបង្ហាញពីភាពដ៏អស្ចារ្យនៃសំណង់ស្ថាបត្យកម្មលំដាប់កំពូលលើលោក ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរ ។
រូបមួយសន្លឹកនោះត្រូវបានថតដោយកូនខ្មែរមួយរូបមានគណនីហ្វេសប៊ុកឈ្មោះ Aaronx Watz ជាអ្នកដែលមានចំណង់ចំណូលចិត្តថតរូបបែបទេសចរណ៍ និងជាអ្នកជំនាញថតរូបម្នាក់ផងដែរ ។ រូបភាពមួយសន្លឹកនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកបន្តគ្នាព្រោងព្រាត និងលើកសរសើរមិនដាច់ពីមាត់ថា ពិតជាថតបានស្អាតឥតខ្ចោះ ទាំងប្លង់ថត ទាំងពន្លឺ និងពេលវេលានៃការថត បានធ្វើឱ្យរូបភាពមួយសន្លឹកនេះបានបង្ហាញពីភាពដ៏មហស្ចារ្យនៃប្រាសាទអង្គរ ប្រៀបបីដូចជាស្ថិតនាកណ្ដាលឋានសួគ៌ក្រោមមេឃ កំពុងឈរយ៉ាងរឹងមាំបង្ហាញទៅកាន់ពិភពលោក ៕