ក្រសួងមហាផ្ទៃ ប្រកាសរើសកូនខ្មែររាប់រយនាក់ ចូលរៀនជំនាញវិទ្យាសាស្ត្រនគរបាល
តាមរយៈសេចក្ដីជូនដំណឹង របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងបានបើកការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយៈពេល ០៤ ឆ្នាំ សម្រាប់ឆ្នាំ ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ។
ជាក់ស្ដែង ចំនួនបេក្ខជនដែលត្រូវជ្រើសរើស គឺបានបែងចែកដូចខាងក្រោម ៖
-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញដឹកនាំបញ្ជា ជំនាញសន្តិសុខ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ជំនាញអន្តោប្រវេសន៍ ជំនាញអត្តសញ្ញាណកម្ម ជំនាញយុត្តិធម៌) ចំនួន ១៦០កន្លែង
-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញភាសាអង់គ្លេស) ចំនួន២០កន្លែង
-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញពត៌មានវិទ្យា) ចំនួន ២០កន្លែង ។
ទន្ទឹមនឹងនោះ កាលបរិច្ឆេទផ្ដល់ពាក្យ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ និងទទួលពាក្យវិញ ចាប់ពីថ្ងៃទី ២៦ ខែមករា ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ។ ដោយឡែក ទីកន្លែងប្រឡងគឺ ធ្វើនៅ បណ្ឌិតសភានគរបាលកម្ពុជា ចំណែកឯកាលបរិច្ឆេទប្រឡង នឹងជម្រាបជូនដំណឹងនៅពេលក្រោយ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖