![សូមប្អូនៗត្រៀមខ្លួន! ក្រសួងអប់រំ ប្រកាសឈ្មោះមណ្ឌលប្រឡងបាក់ឌុប ទូទាំងប្រទេសហើយ](https://www.popular.com.kh/wp-content/uploads/2020/10/Moey11.jpg)
សូមប្អូនៗត្រៀមខ្លួន! ក្រសួងអប់រំ ប្រកាសឈ្មោះមណ្ឌលប្រឡងបាក់ឌុប ទូទាំងប្រទេសហើយ
នៅថ្ងៃទី ១៤ ខែតុលា ២០២០ នេះក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពីការកំណត់មណ្ឌលប្រឡងនៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជាហើយ ។ នៅក្នុងនោះដែរ ក្រសួងក៏បានបញ្ជាក់ពីឈ្មោះវិទ្យាល័យនៅតាមបណ្ដាខេត្តទាំងអស់ដែលនឹងត្រូវធ្វើជាមណ្ឌលប្រឡងមធ្យមសិក្សាទុតយភូមិសម្រាប់ឆ្នាំ ២០២០ នេះ ។ ការប្រឡងបាក់ឌុបនឹងប្រព្រឹត្តិនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។
តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំក៏បានបញ្ជាក់អំពីការរៀបចំមណ្ឌលប្រឡងក្នុងមួយបន្ទប់ ២៥ នាក់ និង ក្នុងមួយមណ្ឌលពី ២០ ទៅ ២៥ បន្ទប់ លើកលែងតែខេត្តដែលមានបេក្ខជនតិច និង លើកលែងតែខេត្តដែលមានចំនួនបេក្ខជនតិច និងតាមស្ថានភាពជាក់ស្ដែង ។
តាមការបញ្ជាក់របស់ក្រសួងអប់រំ ត្រូវរៀបចំដាច់ដោយឡែកពីគ្នារវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ និងមណ្ឌលប្រឡងថ្នាក់សង្គម ។ ក្នុងនោះត្រូវរៀបចំបន្ទប់ប្រឡងបម្រុង ២ បន្ទប់ថែមទៀតក្នុងមួយមណ្ឌល ដោយ ១ បន្ទប់សម្រាប់បេក្ខជនដែលមានកម្ដៅលើសពី ៣៨ អង្សាសេ និង មួយបន្ទប់សម្រាប់បំពាក់សម្ភារចាំបាច់សម្រាប់សង្គ្រោះបឋម ។
តាមសេចក្ដីណែនាំដំណើរការ នៃការប្រឡងគឺមិនខុសពីបណ្ដាឆ្នាំមុនៗឡើយ គឺនៅតែដំណើរការទៅតាមគោលការណ៍របស់ក្រសួងអប់រំ ជាមួយការរឹតបន្តឹង ភាពសុក្រឹត្យ តម្លាភាព សម្រាប់បេក្ខជនគ្រប់ៗរូប ៕
![](https://1.bp.blogspot.com/-rapamjDCDZA/X4aH4fjtHKI/AAAAAAAANks/WDuf_fvEy6IwOOXXo4UNa6en_QUlKeT8gCLcBGAsYHQ/s16000/m1.jpg)
![](https://1.bp.blogspot.com/-KkdHHw-a6I0/X4aH5ZCZNrI/AAAAAAAANkw/JQmkDTr3CcUWCbOtCrCKgdKhLi3utJ0DwCLcBGAsYHQ/s16000/m2.jpg)
![](https://1.bp.blogspot.com/-Elu81Rwhttc/X4aH5hshZTI/AAAAAAAANk0/QGkWSHcGDPcfn4Im4UK9vHY1YQdsVVpqQCLcBGAsYHQ/s16000/m3.jpg)
![](https://1.bp.blogspot.com/-QFeFxeXjkjM/X4aH5jgSAlI/AAAAAAAANk4/NzJqma-_irol0jjNO5V2N-djfYFWUfmaACLcBGAsYHQ/s16000/m4.jpg)
![](https://1.bp.blogspot.com/-5P0LInXPKyM/X4aH6eVL0DI/AAAAAAAANk8/XZ9zcgov03obAy-wgGBwTTr_757WtynvACLcBGAsYHQ/s16000/m5.jpg)
![](https://1.bp.blogspot.com/-GpbLtyH05To/X4aH6nKSybI/AAAAAAAANlA/R4LCIXYAN2se9ouHn78aQqqvBkhlO6FUACLcBGAsYHQ/s16000/m6.jpg)
![](https://1.bp.blogspot.com/-XrIkhRxQLQI/X4aH6g1B30I/AAAAAAAANlE/ORtZNEsxBF0FLG3GMJEnWvrDlfbZSfGzQCLcBGAsYHQ/s16000/m7.jpg)
![](https://1.bp.blogspot.com/-FlUZfxQR9iA/X4aH7NYUntI/AAAAAAAANlI/iH7l3y_VeJA8_TmYNAwbqV7l_zS-3mHrACLcBGAsYHQ/s16000/m8.jpg)
![](https://1.bp.blogspot.com/-lsDztmqopFk/X4aH7mAt0oI/AAAAAAAANlM/LvpgtWhWQTAMY_-ZRqXoCGR6EP0-1-0HwCLcBGAsYHQ/s16000/m9.jpg)
![](https://1.bp.blogspot.com/-4lKWcAhoxS0/X4aH4Qi_-XI/AAAAAAAANko/JfQZNXAV-1UDmMODEn1aQmuuitSKvhkzQCLcBGAsYHQ/s16000/m10.jpg)