ចម្លែកណាស់! ស្ត្រីម្នាក់ស្ម័គ្រចិត្តការនឹងដើមឈើធ្វើជាប្តី ឥលូវធ្វើខួបអាពាហ៍ពិពាហ៍គម្រប់ ១ ឆ្នាំបាត់
ស្ត្រីវ័យ ៣៨ ឆ្នាំម្នាក់ មកពី Liverpool ប្រទេសអង់គ្លេស បានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍គម្រប់ ១ ឆ្នាំរបស់នាងជាមួយដើមឈើមួយដើម ធ្វើឱ្យគេឯងភ្ញាក់ផ្អើលគ្រប់គ្នា ។
លោកស្រី Kate Cunningham បានរៀបការជាមួយនឹងដើមឈើ Elder កាលពីឆ្នាំមុន ហើយភ្លាមៗនាងក៏បានប្ដូរត្រកូលខ្លួនឯងទៅជា «Elder» ផងដែរ ។ ក្នុងរយៈពេល ១ ឆ្នាំជាមួយការរួមរស់នឹងដើមឈើនេះ Kate បាននិយាយថា វាជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ជីវិតនាង ដោយបញ្ជាក់ថា នឹងមិនមានគម្រោងលែងលះដៃគូជារុក្ខជាតិរបស់នាងមួយនេះឡើយ ។
ទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺថា Kate ក៏មានមិត្តប្រុសជាមនុស្សម្នាក់ រួមទាំងកូនៗចំនួន ២ នាក់ទៀត ក្រៅពីមានស្វាមីជាដើមឈើនោះ ។ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ មិត្តប្រុស និង កូនៗរបស់នាងបានចាកចេញពីផ្ទះ ខណៈ Kate ប្រារព្ធពិធីនេះ ជាមួយមិត្តរបស់នាង ២ នាក់ទៀតប៉ុណ្ណោះ ៕
ប្រភព៖ timesnownews