Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទំនងណាស់ នំស្លឹកខ្ទឹមចៀនបន្ទះៗ ឆ្ញាញ់ជាប់មាត់ ចូលឆ្នាំទំនេរធ្វើញុំាលេងនៅផ្ទះ
ញុំាអី សង្គម

ទំនងណាស់ នំស្លឹកខ្ទឹមចៀនបន្ទះៗ ឆ្ញាញ់ជាប់មាត់ ចូលឆ្នាំទំនេរធ្វើញុំាលេងនៅផ្ទះ

អត្ថបទដោយ​៖ Vathey មេសា ១៥, ២០២១

បើមើលទៅរូបរាងខាងក្រៅនៃ នំស្លឹកខ្ទឹម ហាក់ស្រដៀងគ្នានឹងពងទាក្រឡុកចៀន ដែលគ្រាន់តែថែមស្លឹកខ្ទឹមយ៉ាងដូច្នោះ តែនំប្រភេទនេះគឺមានរសជាតិឆ្ងាញ់ជាប់មាត់ខ្លាំងណាស់ ប្រសិនជាលោកអ្នកយកវាជ្រលក់ជាមួយទឹកជ្រលក់ដែលមានរសជាតិផ្សេងៗគ្នាទៅតាមចំណូលចិត្ត ។

-គ្រឿងផ្សំនំស្លឹកខ្ទឹម

ស្លឹកខ្ទឹម ១០០ ក្រាម កាត់ជាកង់ៗប្រហែលជា ៥ ថ្នាំងដៃ ឬ ខ្លីៗតាមចំណូលចិត្ត, ម្សៅ ១៥០ ក្រាម, ស្កសរ កន្លះស្លាបព្រាបាយ, ទឹក ២៥០ មីលីលីត្រ, ទឹកសណ្តែកសៀង (ខាប់) ១ ស្លាបព្រាបាយ, ប្រេងឆា ។

-វិធីធ្វើ

១. ជាការចាប់ផ្តើមក្នុងការធ្វើនំមួយមុខនេះ អ្នកត្រូវយកស្លឹកខ្ទឹមយកទៅលាងទឹកឲ្យស្អាត រួចហើយអ្នកត្រូវយកវាកាត់ជាកង់ៗដែលមានប្រវែងប្រហែលជា ៥ ថ្នាំងដៃ ។
២. បន្ទាប់មក អ្នកត្រូវធ្វើការលាយម្សៅដោយដាក់ម្សៅ ១៥០ ក្រាម, ទឹកសណ្តែកសៀង ១ ស្លាបព្រាបបាយ, ស្កសរកន្លះស្លាបព្រាបាយ ហើយកូរបញ្ចូលគ្នាឲ្យសព្វ ។
៣. អ្នកត្រូវដាក់ខ្ទះឲ្យក្តៅសិន រូចមកដាក់ប្រេងឆា រង់ចាំបន្តិចសិនសឹមដាក់ស្លឹកខ្ទឹម និង ម្សៅចូល (ម្សៅដាក់ឲ្យសព្វពីលើស្លឹកខ្ទឹម) ដោយប្រើកម្តាំងសមល្មមឲ្យឆ្អិនម្ខាងអាចត្រលប់ទៅម្ខាងទៀតបានជាការស្រេច ។

-ររៀបធ្វើទឹកជ្រលក់

គ្រឿងផ្សំ ៖ ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ, ទឹកខ្មេះ ១ ស្លាបព្រាបាយ, ស្កសរ ១ ស្លាបព្រាកាហ្វេ, ខ្ទឹមបារាំង កាត់ជាដុំៗ តូចល្មម, ស្លឹកខ្ទឹម កាត់ជាកង់ៗប្រវែង ១ ថ្នាំងដៃ, ម្ទេសក្រហម និង ល្ងស ១ ស្លាបព្រាកាហ្វេលីងឲ្យឈ្ងុយ ។

វិធីធ្វើទឹកជ្រលក់ ៖ យកគ្រឿងផ្សំទាំងអស់ដាក់ចូលគ្នា រួចកូរឲ្យសព្វជាការស្រេច ៕

ប្រភព៖ Choub romdoul

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់