ជាការពិតណាស់ ការគេងមានសារសំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះវាមិនត្រឹមតែសម្រាប់រាងកាយក្នុងការប្រមូលថាមពលមកវិញនោះទេ វាថែមទាំងមានតួនាទីក្នុងការសម្រួលដល់ដំណើរការនៃប្រព័ន្ធសសៃប្រសាទខួរក្បាល មុនពេលដែលខួរក្បាលត្រូវបន្តដំណើរការនៅថ្ងៃថ្មីផងដែរ ។ យ៉ាងណាមិញ បើនិយាយមួយបែបទៀត ការគេងមិនបានគ្រប់គ្រាន់ នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាល ។
យោងតាមការសិក្សាស្រាវជ្រាវដោយអ្នកវិទ្យាសាស្រ្ត ក៏ដូចជាអ្នកជំនាញខួរក្បាលជាច្រើនរូបបានរកឃើញថា ការបាត់បង់សមត្ថភាពនៃការលុបបំបាត់ជាតិពុលក្នុងខួរក្បាល ក៏បណ្តាលមកពីការគេងមិនគ្រប់គ្រាន់ដែរ ។
ជាក់ស្តែង ក្រុមអ្នកជំនាញផ្នែកខួរក្បាលរបស់លោក Michele Bellesi នៃវិទ្យាស្ថាន Marche Polytechnic ប្រទេសអុីតាលី បានឱ្យដឹងថា នៅពេលដែលមនុស្សគេងមិនបានគ្រប់គ្រាន់ ខួរក្បាលនឹងត្រូវបាត់បង់នូវកោសិកាខួក្បាល និង ប្រព័ន្ធសរសៃប្រសាទអស់ក្នុងចំនួនដ៏ច្រើន ហើយវាពិតជារងការប៉ះពាល់ខ្លាំង ចំពោះការគេងនាពេលបន្តបន្ទាប់ខាងមុខទៀត ។
នៅក្នុងការពិសោធន៍ ជាដំបូងកោសិកាខួក្បាលក៏ដូចជាកោសិកាដទៃដែរ វាត្រូវការជំនួសថ្មីដោយកោសិកាណឺរ៉ូន (Glial Cells) ២ ប្រភេទ ដែលមានជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រព័ន្ធប្រសាទ ។ នៅក្នុងនោះវាក៏មានតួនាទីក្នុងការកំចាត់ចោលនូវកោសិកាមិនចាំបាច់ ដើម្បីជួយខួរក្បាលក្នុងការបន្តសកម្មភាពផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់របស់វា ។
អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងនៅពេលយប់ ដូច្នេះសម្រាប់មនុស្សដែលគេងមិនគ្រប់គ្រាន់ ពួកគេប្រឈមនឹងបន្សល់នូវកោសិកាអត់ប្រយោជន៍ ហើយក៏គ្មានសកម្មភាពបំពេញតួរនាទីនេះ ។ ខួរក្បាលនឹងប្រែប្រួលបន្តិចម្តងៗ ទៅជាអសមត្ថភាពបំពេញតួនាទីរបស់វា ៕
ប្រភព៖ Kenh14