Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ឆ្លងឆ្នាំខាងមុខនេះ បបួលពួកម៉ាកធ្វើស្តេកសាច់គោញ៉ាំជុំគ្នា មើលកាំជ្រួច រ៉ូមែនទិកណាស់!
ញុំាអី សង្គម

ឆ្លងឆ្នាំខាងមុខនេះ បបួលពួកម៉ាកធ្វើស្តេកសាច់គោញ៉ាំជុំគ្នា មើលកាំជ្រួច រ៉ូមែនទិកណាស់!

អត្ថបទដោយ​៖ Vathey ធ្នូ ៣០, ២០២០

បើនិយាយពីស្តេកសាច់គោ អាចនឹងមានអ្នកចូលចិត្តញុំាច្រើនជាងអ្នកចេះចម្អិន ក៏ព្រោះម្ហូបបែបអឺរ៉ុបប្រភេទនេះមានគ្រឿងផ្សំច្រើនប្លែកៗពីគ្នា ។ យ៉ាងណាមិញថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីរបៀបធ្វើស្តេកសាច់គោយ៉ាងឆ្ងាញ់ពិសារ និង ងាយស្រួលដល់លោកអ្នកជាមួយនឹងគ្រឿងផ្សំដែលមានលក់នៅលើទីផ្សារស្រាប់ ហើយខាងក្រោមនេះជាវិធីធ្វើស្តេកសាច់គោ (Beef Steak) ៖

-គ្រឿងផ្សំស្តេក ៖ សាច់គោចម្លក ២៥០ ក្រាម, ម្រេចម៉ដ្ឋ ១ ចុងស្លាបព្រាកាហ្វេ, អំបិលម៉ដ្ឋ ១ ចុងស្លាបព្រាកាហ្វេ, ប៊័រ ២០ ក្រាម ។

-គ្រឿងផ្សំបន្លែចំហុយ ៖ មើមការ៉ុត  ២០ ក្រាម, សណ្តែកបារាំង ២០ ក្រាម, ត្រសក់ ២០ ក្រាម, ប៊័រ ២០ក្រាម, ផ្កាខាត់ណាពណ៌ស ២០ ក្រាម, អំបិល, ផ្កាខាត់ណាបៃតង (Broccoli) ២០ ក្រាម, ម្រេច ។

-គ្រឿងផ្សំទឹកម្រេចខ្មៅ (ទឹកស្រូប ឬជ្រលក់ស្តេក) ៖ ម្រេចខ្មៅ ៥០ ក្រាម, ខ្ទឹមស ១០ ក្រាម, ខ្ទឹមក្រហម ១០ ក្រាម, ខ្ទឹមបារាំង ១០ ក្រាម, ស្រាក្រហម ២០ ក្រាម, ប៊័រ ១០ ក្រាម, ទឹកជ្រលក់ Demi Glace ៥០ ក្រាម, អំបិល ។

របៀបធ្វើស្តេក ៖ យកសាច់គោចម្លកមកចៀនដោយប្រើប៊័រ រួចរោយម្រេចម៉ដ្ឋ និង អំបិលម៉ដ្ឋពីលើសាច់គោចម្លក ហើយបន្តចៀនសាច់គោចម្លកប្រមាណជា ៨ ទៅ ១៥ នាទីទៅតាមចំណូលចិត្ត ។ ពេលសាច់គោចម្លកឆ្អិនតាមការចង់បានហើយ សឹមដួសដាក់ក្នុងចាន និង រៀបបន្លែចំហុយ និង ស្រោចទឹកម្រេចខ្មៅនៅម្ខាងចាន ដើម្បីលម្អម្ហូប និង ទទួលទានជាមួយ Steak ជាការស្រេច ។

របៀបធ្វើបន្លែចំហុយស្តេក ៖ យកបន្លែទាំងអស់មកហាន់ជាដំៗតូចល្មម លាងទឹក និង តុបតែងឱ្យបានស្អាត រួចយកទៅចំហុយ ដោយដាក់ប៊័រចូលជាជំនួយ ។ ចម្អិនបន្លែទាំងនោះឱ្យឆ្អិនល្មមតាមចំណូលចិត្ត ។ បន្ទាប់មករោយអំបិល និង ម្រេចម៉ដ្ឋពីលើបន្លែដែលចំហុយរួច នោះជាការស្រេច ។

របៀបធ្វើទឹកម្រេចខ្មៅស្តេក ៖ ឆាខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ជាមួយប៊័រឱ្យឡើងឈ្ងុយ និង ឡើងពណ៌ រួចដាក់ស្រាក្រហមចូល ហើយរំងាស់ឱ្យដាច់ស្រា ។ បន្ទាប់មកដាក់ទឹកជ្រលក់ Demi Glace អំបិល និង ម្រេចខ្មៅចូល រួចកូរឱ្យសព្វ និង ភ្លក្សមើលតាមចំណូលចិត្ត ។

ប្រភព៖ Daily Food

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់