អ្នកណាមិនផ្អើល បើត្រីចម្លែកមួយនេះ មានបបូរមាត់ និងធ្មេញដូចមនុស្សបែបនេះ
ត្រីដ៏ចម្លែក ដែលមានបបូរមាត់ និងធ្មេញដូចមនុស្សនេះ បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកលេងបណ្ដាញសង្គម ក្រោយត្រូវបានគេចាប់បាននៅក្នុងប្រទេសម៉ាឡេស៊ី ។
ក្រោយចាប់បាននៅក្នុងប្រទេសម៉ាឡេស៊ី រូបភាពនៃត្រីតូចមួយនេះ ទទួលបានការចែកចាយពាសពេញបណ្ដាញសង្គម ។ ជាមួយគ្នានេះដែរ មហាជនជាច្រើនបាននាំគ្នាងឿងឆ្ងល់ថា តើត្រីដែលមានមុខមាត់ចម្លែកនេះ គឺជាត្រីអ្វីឲ្យពិតប្រាកដ ។
ក្រោយទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ កាសែតក្នុងតំបន់មួយដែលមានឈ្មោះថា The Rakyat Post បានបកស្រាយថា ត្រីនេះមិនមែនជាត្រីចម្លែកឡើយ វាត្រូវបានគេស្គាល់ថាជាពពួក ត្រី Triggerfish ដែលជាធម្មតារស់នៅក្នុងទឹកនៅប្រទេសម៉ាឡេស៊ីនេះ ។
ពពួក Triggerfish មានប្រមាណជា ៤០ ប្រភេទ ហើយភាគច្រើនមានពណ៌លេច រស់នៅក្នុងទឹកនៃតំបន់ត្រូពិច ។ ចំពោះត្រី Triggerfish ឈ្មោល គឺមានភាពកាចសាហាវ តែងតែវាយប្រហារលើសត្រូវរបស់វា ដោយប្រើប្រាស់ធ្មេញរបស់វា ៕
ប្រភព៖ Ladbible