ខ្នងផ្សារ តំបន់ទេសចរណ៍ធម្មជាតិកំពុងល្បីល្បាញខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ ។ នៅទីនោះមានទេសភាពស្អាតប្រៀបដូចឋានសួគ៌នៅក្រោមមេឃ មានវាលស្មៅខៀវខ្ចីលាតសន្ធឹងលផ្ទៃដីយ៉ាងវែងអន្លាយ មានពពករសាត់ប្រៀបដូចបក្សីស្លាបដែកកំពុងហោះហើរលើផ្ទៃអាកាស ។ តែមុននឹងទៅដល់ទីនោះវាមិនមែនជារឿងងាយស្រួលឡើយ បើអ្នកកម្លាំងមិនដល់ក៏មិនអាចធ្វើដំណើរបែបផ្សងព្រេងបែបនេះឡើយ ។
បើតាមបទពិសោធន៍ជាក់ស្ដែងរបស់យុវជនម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Jin-o Sotharoth បានប្រាប់ពីឧបសគ្គជាច្រើនរាប់មិនអស់ ។ សូមទៅអានសំណេររបស់យុវជនរូបនេះដូចខាងក្រោម៖
«មុនចង់ទៅភ្នំខ្នងផ្សារអានCaptionនេះឱ្យចប់ហើយមើលរូប និង vdo សិនទៅខ្ញុំប្រាប់ឲអស់ ព្រោះមិនស្រួលដូចការគិតទេបើអ្នកសុខភាពខ្សោយកំទៅដាច់ខាតនាំពិបាក» ។
«អ្នកត្រូវចេញដំណើរពីផ្ទះទៅដល់កន្លែងសហគម៍គេចំនាយពេល 3 ទៅ4 ម៉ោងទៅតាមការបើកបរ បើចេញពីព្រឹកម៉ោង 4 ទៅ 5 គឺល្អ ដល់ហើយអ្នកត្រូវទៅបំពេញឯកសារទាំងអស់គ្នាឈ្មោះ។ល។ នឹងថតរូបជុំគ្នាដើម្បីពេលមានបញ្ហាគេស្រួលរក បន្ទាប់ពីដល់នឹងហើយអ្នកត្រូវជិះទៅកន្លែងផ្ទះសហគម៍មួយទៀតដើម្បីជួលគោយន្តជិះអ្នកអាចពឹងឲម្ចាស់ផ្ទះនៅទីនឹងកក់គោយន្តឲអ្នកបាន ហើយកុំភ័យរឿងអត់គ្នា ទៅតែ2នាក់ក៍បានដែលតែដល់នឹងសុទ្ធបងប្អូនយើងទេ ? យើងត្រូវដើរសួរគេចូលគ្នាជាមួយគេជិះគោយន្តបើគ្នាយើងតិចដើម្បីសន្សំសំចៃហើយសប្បាយ អ្នកត្រូវចំនាយពេល1ម៉ោងជាងជិះគោយន្ត ហើយជិះអត់ស្រួលទេ ផ្លូវពិបាកបើភ្លៀងទៀត មិនបាច់និយាយ គ្រាន់តែចុះរុញចិត្ត20ដងហើយនឹងគឺត្រឹមតង់ទី1ទេ។
តង់ទី2បន្ទាប់ពីដល់កន្លែងជិះគោយន្តលែងរួចអ្នកត្រូវដើរឡើងភ្នំមិនស្រួលដូចការគិត អ្នកត្រូវចំនាយពេល4ទៅ5ម៉ោងដើរដោយជើងឡើងទៅអាស្រ័យលើល្បឿនអ្នក ចំណែកឯផ្លូវគឺអាចថា យ៉ាប់ហើយរអិលទៀតខ្ញុំដួល3ដងដោយសរឥវ៉ាន់ច្រើនហើយអត់ដៃទប់ ចឹងល្អបំផុតត្រូវមានឈឺទប់ ហើយត្រឹមម៉ោង6ល្ងាចជាងអីគឺងងឹតខ្លាំងមើលអត់ឃើញសោះម៉ង បើអត់ពិលដើរអត់បានទេ ដំណើរលើភ្នំពិបាកចោទគួរសម រអិលហើយថ្មច្រើន ពេលទៅកុំដាក់របស់ទៅច្រើនដាច់ខាតព្រោះអ្នកត្រូវកាន់ឡើងយ៉ាងលំបាក ដាក់តែមី ត្រីខ អាហារគ្រៀម coffee ចាន កែវ ជ័រ ឆ្នាំង នឹង ខ្ទះទៅល្អបំផុត។
តង់ទី3បន្ទាប់ពីដើរពីក្រោមមកយ៉ាងលំបាក ជូរចត់គឺមានកន្លែងបោះតង់មាន4ដំណាក់កាល ចឹងពេលឡើងដល់ទី1កុំសប្បាយ បើចង់ឡើងដល់ភ្នំដ៍ស្អាតខ្នងផ្សារត្រូវចំនាយពេល2ទៅ3ម៉ោងទៀតសុីសងលើការដើររបស់អ្នកលឿនឬអត់ ។
កន្លែងបោះតង់ទី1 មានមនុស្សបោះច្រើនជាងព្រោះធំពេលដើរទៅមុខបន្តិចនឹងឃើញមានទឹក ហើយឡើងលើបន្តិចទៀតនឹងឃើញកន្លែបោះតង់ទី2 អ្នកត្រូវចំនាយពេលដើរឡើងកន្លែងទី3អ្នកខ្លះគេដើរ30ទៅ40នាទី តែខ្ញុំដើរ20នាទីទេគឺអាស្រ័យលើកម្លាំងនឹងល្បឿនរបស់អ្នក ហើយកន្លែងទី4គឺភ្នំខ្នងផ្សារចំនាយពេល1ទៅ2ម៉ោងដើម្បីឡើងអាស្រ័យលើល្បឿនដូចគ្នា តែឡើងដល់កន្លែងបោះតង់ហើយផ្លូវអត់ពិបាកទេ គ្រាន់ថាសំខាន់តទៀតកើតអត់ xD
រឿងដែលសំខាន់គឺត្រូវពាក់ស្បែកជើងកវែងហើយមានក្រឡាដើម្បីងាយស្រួលដើរ ពាក់ខោរអាវវែងៗផង តែ1ជាន់បានហើយ មួយទៀតទឹកត្រូវមានឲច្រើន នឹង មីជាជំរើសល្អសម្រាប់ដើរព្រៃ ហើយកុំភ័យអត់ស្គាល់គេតែទៅដល់នឹងសឹងថាដូចបងប្អូនចឹងអ្នកខ្លះអត់ស្គាល់គ្នាដេកតង់ជា1គ្នាក៍មាន ? ហើយដល់នឹងលុយអស់សំខាន់ហើយ សំខាន់ស្បៀង ព្រោះគ្មានណាលក់អីទេ បើអ្នកចង់ទៅស្រលាញ់ទេសភាពខ្លាំង ឬ ក៍គិតថាគេធ្វើបានខ្ញុំក៍ធ្វើបាន ok ទៅចុះ តែបើត្រឹមតាមគ្នាទេកុំអីល្អជាង ព្រោះពេលដល់ផ្ទះវិញកុំថាដើរ គ្រាន់ងៀកខ្លួនក៍ចុកដៃជើងដែរ សំខាន់បើទៅ ត្រូវទៅថ្ងៃសុក្រដល់អាទិត្យ ព្រោះមនុស្សច្រើន» ៕
៚មនុស្សធម្មតាមិនអាចទៅរួចទេ
ប្រភព៖ Jin-o Sotharoth