Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 សាំខ្លួនឯងណាស់! ធ្លាប់មាត់រឹងចិត្តដែកថានៅ Single មួយជីវិត ដល់ពេលមានម្នាក់នោះ ជីវិតលែងចង់នៅម្នាក់ឯងទៀត
សង្គម ស្នេហាស្នេហ៍ហឺត

សាំខ្លួនឯងណាស់! ធ្លាប់មាត់រឹងចិត្តដែកថានៅ Single មួយជីវិត ដល់ពេលមានម្នាក់នោះ ជីវិតលែងចង់នៅម្នាក់ឯងទៀត

អត្ថបទដោយ​៖ សាកល សីហា ៧, ២០២១

សាកសួរខ្លួនឯងម្តងជាពីរដងហើយថា អាចរស់នៅដោយគ្មានអ្នកណាម្នាក់ក្នុងជីវិតបានទេ ? ចម្លើយឆ្លើយចេញម្តងណាក៏ថាអាចគ្រប់ពេល ព្រោះគិតថា បើគ្រាន់តែរស់នៅម្នាក់ឯងវាលំបាកនោះមិនចាំរស់នាំតែធ្ងន់ផែនដីទេ ប៉ុន្តែទីបំផុតចម្លើយនោះមិនបានស្ថិតនៅជាប់ក្នុងចិត្តខ្ញុំ បានយូរឡើយ បន្ទាប់ពីមានមនុស្សម្នាក់បានព្យាយាមបញ្ជ្រៀតខ្លួនចូលក្នុងជីវិតខ្ញុំ ។

ពេលដំបូងខ្ញុំមិនសូវជាខ្វល់ពីការមានវត្តមានរបស់គាត់ឡើយ ប៉ុន្តែគាត់ចេះតែព្យាយាម និង មានចិត្តចង់យកឈ្នះលើចិត្តខ្ញុំ ដោយប្រើគ្រប់ មធ្យាបាយទាំងអស់ មិនយូរប៉ុន្មានបេះដូងដែក និង រឹងមាំជាងដែកថែបរបស់ខ្ញុំចាប់ផ្តើមទន់ ហើយវត្តមានរបស់គាត់ក៏ចូលបន្តិចម្តងៗរហូតដល់ស៊ប់ក្នុងជីវិតខ្ញុំដែរ ។ ពេលគាត់បានចូលមកក្នុងជីវិតខ្ញុំ ខ្ញុំស្រាប់តែមានការផ្លាស់ប្តូរខ្លាំងស្ទើរ ៣៦០ ដឺក្រេ ព្រោះគាត់បានធ្វើឱ្យខ្ញុំកាន់តែមានរសជាតិជីវិតឡើង ដោយស្គាល់អ្វីទៅជាស្នេហា ជាក្តីស្រឡាញដ៏កក់ក្តៅ ។ គាត់បានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំមិនធ្លាប់មានកាលពីមុនៗ ទាំងដែលខ្ញុំធ្លាប់គិតថា ទាំងនោះវាមិនសូវសំខាន់សម្រាប់ជីវិតរបស់ខ្ញុំ ។

គាត់បានយកចិត្តទុកដាក់លើខ្ញុំ ផ្តល់តម្លៃដល់ខ្ញុំ ស្រឡាញ់ខ្ញុំ និង តែងតែធ្វើអ្វីៗគ្រប់យ៉ាងឱ្យខ្ញុំ ហើយមិនថាពេលពិបាកចិត្ត ឬ សប្បាយចិត្ត តែងតែមានរូបគាត់នៅក្បែរ និង ផ្តល់កម្លាំងចិត្តជានិច្ច ។ វត្តមានរបស់គាត់ កាន់តែធ្វើឱ្យខ្ញុំលែងមានគំនិតដូចពីមុនទៀត ដែលគិតថា នៅម្នាក់ឯងក៏គ្រប់គ្រាន់ នៅម្នាក់ឯងក៏ល្អ នៅម្នាក់ឯងក៏មិនស្លាប់នោះ ដោយជំនួសមកវិញនូវគំនិតចង់មានរូបគាត់នៅក្បែរកាន់តែខ្លាំងឡើង ។

អូហ៍ព្រះ! ពេលនេះខ្ញុំបានប្រែប្រួល និង បានស្រឡាញ់គាត់ខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតែងតែចង់នៅក្បែរគាត់ ដើម្បីបានបណ្តុះ មនោសញ្ចេតនា និង ក្តីស្រឡាញ់ជាមួយគាត់ឱ្យកាន់តែខ្លាំងឡើងៗ ។ ទង្វើល្អៗរបស់គាត់កាន់តែបានធ្វើឱ្យខ្ញុំមានភាពកក់ក្តៅក្នុងចិត្ត និយាយរួមតាំងពីមានគាត់ចូលក្នុងជីវិតខ្ញុំពេលណាមក ខ្ញុំកាន់តែមានភាពរីករាយ និង មានន័យជាលំដាប់ ធ្លាប់គិតថាក្តីស្រឡាញ់ប៉ុណ្ណេះ ទង្វើល្អប៉ុណ្ណេះ និង ការផ្តល់តម្លៃប៉ុណ្ណេះ ជីវិតនេះគឺមិនចង់បានអ្វីទៀតឡើយ សុំត្រឹមតែមានគាត់នៅក្បែរគឺគ្រប់គ្រាន់ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់