ទេសចរនាវា Westerdam សន្យាថានឹងនាំមិត្តភក្ដិរបស់ពួកគេមកទស្សនាកម្ពុជា ដែនដីដ៏ស្រស់ស្អាត
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ចុះសួរសុខទុក្ខដល់ភ្ញៀវទេសចរមកតាមនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ កុម្ភៈ ២០២០ នេះ ។
ឆ្លើយតបទៅនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ភ្ញៀវទាំងអស់សុទ្ធតែបានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តភក្តិរបស់ពួកគាត់ អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជានេះ ហើយសន្យាថា និងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាអង្គរវត្តនៅពេលក្រោយទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសូមជូនពរអោយការស្នាក់របស់ភ្ញៀវទេសចរទាំងអស់នៅកម្ពុជា ប្រកបដោយសេចក្តីសប្បាយរីករាយ និងត្រលប់ទៅប្រទេសកំណើតវិញប្រកបដោយសុខសុវត្ថិភាព ៕