អ្នកស្រឡាញ់សត្វទើបយល់អារម្មណ៍នេះ! «ឆ្កែ» អាចដឹងពីអារម្មណ៍មនុស្សបានដល់ទៅ ៧ ចំណុច
តើឆ្កែចិញ្ចឹមរបស់អ្នកធ្លាប់មកក្បែរជើងអ្នក រំខានអ្នករាល់ពេលដែលអ្នកត្រឡប់មកផ្ទះវិញដែរឬទេ? នេះជារឿងដ៏ល្អបំផុត ព្រោះពួកគេចាត់ទុកអ្នកជាពិភពលោករបស់គេ ហើយគេតែងតែចង់ដឹងថាអ្នកកំពុងនៅទីណា ។
ការពិតទៅសត្វឆ្កែចិញ្ចឹមរបស់យើងគឺជាអ្នកអង្កេតដ៏ពិសេសផ្ទាល់ខ្លួន ដែលមិនចាំបាច់និយាយចេញមក តែពួកគេបានបញ្ជេញមកតាមសកម្មភាពផ្សេងៗដែលអ្នកអាចនឹងយល់ ។
ខាងក្រោមនេះជាអ្វីដែលសត្វឆ្កែអាចដឹងពីមនុស្ស ៖
១. អារម្មណ៍៖ ទោះបីជាអ្នកមានអារម្មណ៍សប្បាយចិត្ត កើតទុក្ខបែបណាក៏ដោយ ឆ្កែរបស់អ្នកអាចដឹងពីអ្នកបាន ។ ពួកគេអាចសង្កេតរាល់សកម្មភាព ភាសាកាយវិការ ការបញ្ចេញសម្លេង និងទឹកមុខដើម្បីដឹងពីអារម្មណ៍យើង ។
២. ការយកចិត្តទុកដាក់៖ ឆ្កែអាចដឹងពេលអ្នកមិនយកចិត្តទុកដាក់ជាមួយពួកគេ ។ ជាការពិតណាស់យើងមិនអាចយកចិត្តទុកដាក់ជាមួយពួកគេរហូតនោះទេ ប៉ុន្តែយើងអាចដឹងបាននៅពេលដែលឆ្កែមកជិតៗ ហើយទាមទារចំណីបន្ថែម ។
៣. ស្រឡាញ់ពួកគេមិនស្មើគ្នា៖ ឆ្កែអាចដឹងនៅពេលដែលអ្នកមើលថែពួកគេមិនស្មើគ្នា ។ សម្រាប់អ្នកស្រឡាញ់ឆ្កែប្រហែលជាអ្នកមិនធ្វើឱ្យមានវិសមភាពសម្រាប់ពួកគេនោះទេ ។
៤. ជំងឺ និង ភាពធុញថប់៖ ជាមួយនឹងសមត្ថភាពហិតពិសេសច្រើនជាងមនុស្ស ១ម៉ឺនទៅ១០ម៉ឺនដង ឆ្កែអាចដឹងពីជំងឺមហារីក លើសឈាម អរម៉ូនធុញថប់ និងជំងឺផ្សេងៗជាច្រើនទៀត ។
៥. ទំនុកចិត្ត៖ ឆ្កែអាចដឹងថាអ្នកកុហកពួកគេ ដូច្នេះបើអ្នកកុហកពួកគេច្រើន គេនឹងឈប់ជឿអ្នក ។ យកល្អនៅពេលដែលអ្នកមើលថែឆ្កែអ្នកបានល្អវានឹងអាចការពារអ្នកនៅពេលមាននរណាម្នាក់មិនស្មោះត្រង់នឹងអ្នក ។
៦. មានផ្ទៃពោះ៖ ឆ្កែអាចដឹងថាអ្នកមានផ្ទៃពោះមុនអ្នកទៅទៀត តាមរយៈការស្រង់ក្លិនពីការប្រែប្រួលអរម៉ូន ប្រែប្រួលអារម្មណ៍ និង សកម្មភាពមួយចំនួន ។
៧. ជម្លោះជាមួយអ្នកដទៃ៖ ដូចដែរបានដឹងស្រាប់ទៅហើយ ឆ្កែអាចដឹងថាអ្នកកំពុងមានអារម្មណ៍ខឹង អន់ចិត្ត ឬការតម្លើងសម្លេងមិនប្រក្រតី ដូច្នេះហើយបានជាយើងធ្លាប់ឃើញឆ្កែទៅព្រូស ឬ កម្លាចអ្នកដទៃដែលមានបំណងអាក្រក់នឹងអ្នក ៕