ក្រុងបាត់ដំបង ជាក្រុងទំនើបស៊ីវិល័យ មានការរីកចម្រើនអភិវឌ្ឍន៍ខ្លាំង មិនចាញ់ក្រុងដទៃ ក៏ដូចជារាជធានីភ្នំពេញប៉ុន្មានទេ ។
ក្រៅពីនោះ ខេត្តបាត់ដំបងទាំងមូលក៏ជាខេត្តមួយដែលមានប្រវត្តិសាស្រ្តជាប់ពាក់ព័ន្ធគ្នា នឹងមានការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរៀបចំសំណង់អគារជាច្រើនតាមបែបរចនាបទបារាំងនៅក្នុងសម័យដែលកម្ពុជាស្ថិតក្នុងរបបអាណានិគមនិយមបារាំង ។ សំណង់អាគារ និងទិដ្ឋភាពជាច្រើននៅតែបន្តដក់ជាប់នៅក្នុងចិត្តប្រជាជន ដោយសារតែភាពលេចធ្លោខុសប្លែកពីគេរបស់ខេត្តនេះ ។
យ៉ាងណាមិញសំណង់ស្ថាបត្យកម្មខ្លះក៏នៅតែមានវត្តមានដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និង អន្តជាតិដើម្បីទស្សនា ហើយនៅពេលខាងមុខរដ្ឋបាលខេត្តនឹងរៀបចំរក្សាស្លាកសញ្ញាចាស់ៗពីសម័យដើមឱ្យនៅតែប្រើប្រាស់សម្រាប់លម្អជាសោភ័ណភាពដូចគ្នា ៕
ខាងក្រោមនេះជាទិដ្ឋភាពនៅក្នុងអតីតកាល នៃក្រុងបាត់ដំបងដែលនៅតែជាអនុស្សាវរីយន៍ចងចាំមិនភ្លេចរបស់ប្រជាជន៖
រូបភាពផ្ដល់សិទ្ធិដោយ៖ បាត់ដំបងស្រុកកំណើតខ្ញុំ