កម្មវិធីជប់លៀង ការជួបជុំសុទ្ធសឹងតែមានមកជាមួយនូវគ្រឿងស្រវឹង ក្រៅពីម្ហូបអាហារ ។ ស្រាបៀជាច្រើនប្រភេទ មានទាំង wine និង vodka ជាដើមទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សត្រូវបានដាក់បញ្ជូល បង្កើនភាពរីករាយ ។
នៅក្នុងកម្មវិធីទៀតសោត គេច្រើនផឹករហូតទាល់តែស្រវឹងទើបឈប់ ។ យ៉ាងណាមិញសម្រាប់អ្នកដែលមានមុខឡើងក្រហមនៅពេលស្រវឹងស្រា មានធ្លាប់គិតទេថាមកពីមូលហេតុអ្វី ?
ស្នាមក្រហមនៅលើផ្ទៃមុខត្រូវបានហៅថា Alcohol flush reaction ហើយពួកគេច្រើនតែមានអារម្មណ៍ចង់ក្អួត ឈឺក្បាល និង មានចង្វាក់បេះដូងញាប់ ។ មូលហេតុគឺបណ្តាលមកពីការកកើត សារជាតិពុលបង្ករជំងឺមហារីកនៅក្នុងរៀងកាយ acetaldehyde ។ នៅពេលស្រាប៉ះថ្លើម អុកស៊ីតកម្មនៃអាហារក្នុង រាងកាយ ទៅក្នុង acetaldehyde ។
ប្រសិនបើអ្នកមានរោគសញ្ញានេះ សូមកាត់បន្ថយការផឹកស្រាជាបន្ទាន់ ព្រោះវាអាចបង្កជាជំងឺដូចជាមហារីកមាត់ បំពង់កជាដើម ៕