សូមពាក់ម៉ាស់គ្រប់ៗគ្នា! ទូទាំងទីក្រុងភ្នំពេញ កំពុងគ្របដណ្ដប់ខ្យល់ពុលកម្រិតខ្លាំង ប្រែជាស្រអាប់ខ្លាំង
នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ទូទាំងរាជធានីភ្នំពេញកំពុងគ្របដណ្ដប់ដោយខ្យល់ពុល ផ្ទៃមេឃប្រែជាចុះស្រអាប់ខ្លាំង ។ បើយោងតាម AirVisual ដែលជាគេហទំព័រតាមដានគុណភាពខ្យល់បានបញ្ជាក់ថា រាជធានីភ្នំពេញកំពុងរងឥទ្ធិពលខ្យល់ពុលកម្រិតក្រហម ដែលជាកម្រិតធ្ងន់មួយគួរឱ្យព្រួយបារម្ភ ។ នៅវេលាម៉ោង ៤ និង ៣០នាទីរសៀលនេះកម្រិតពុលបានកើនឡើងដល់សន្ទស្សន៍គុណភាពខ្យល់ (AQI) ១៥៨ ។
បងប្អូនប្រជាជនខ្មែរដែលរស់នៅរាជធានីភ្នំពេញ កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈដែលក្រសួងបរិស្ថាន បានប្រកាសថា មិនទាន់បង្កផលប៉ះពាល់ណាមួយនៅឡើយ ។ ប៉ុន្តែមានប្រជាជនមួយចំនួនបានត្អូញថាពួកគេមានអារម្មណ៍ថប់ និងផ្សារភ្នែក ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ៕