ក្រសួងចេញសេចក្ដីប្រកាសយ៉ាងបន្ទាន់មួយ ពីខ្យល់ពុលកំពុងវាយលុកនៅភ្នំពេញ កុំឱ្យបងប្អូនស្លន់ស្លោ
ក្រសួងបរិស្ថានសូមជម្រាបដំណឹងជូនដល់សាធារណជនបានជ្រាបថារហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាននិងកំពុងបន្តតាមដានបលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ។
ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ ៕
រូបតំណាង