Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ប្ដីប្រពន្ធរួមរស់ជាមួយគ្នា តែម្នាក់ៗមានអារម្មណ៍ទាំងនេះរៀងខ្លួន គឺមកពីទ្រាំមិនហ៊ានលែងលះគ្នាប៉ុណ្ណោះ
សង្គម ស្នេហាស្នេហ៍ហឺត

ប្ដីប្រពន្ធរួមរស់ជាមួយគ្នា តែម្នាក់ៗមានអារម្មណ៍ទាំងនេះរៀងខ្លួន គឺមកពីទ្រាំមិនហ៊ានលែងលះគ្នាប៉ុណ្ណោះ

មករា ១៨, ២០២០

មុននឹងឈានដល់ជីវិតអាពាហ៍ពិពាហ៍គឺកើតឡើងពីស្នេហាមួយក្នុងរយៈពេលខ្លី ឬយូរ អាស្រ័យលើអ្នកទាំងពីស្រឡាញ់គ្នាខ្លាំងកម្រិតណា ។ ក្រោយរៀបការហើយជីវិតគូខ្លះអាចរួមរស់ជាមួយគ្នាបានរហូតទៅ ខ្លះទៀតក៏មិនអាចបន្តដំណើរជាមួយគ្នា ព្រោះមានហេតុផលជាច្រើនចូលមករំខានស្នេហាអ្នកទាំងពីរ ។ ដោយឡែកប្ដីប្រពន្ធខ្លះ ថ្វីដ្បិតមិនដល់ថ្នាក់លែងលះគ្នា តែម្នាក់ៗសុទ្ធតែមានអារម្មណ៍ដូចខាងក្រោមនេះ គឺមកពីទ្រាំមិនហ៊ានចែកផ្លូវគ្នាប៉ុណ្ណោះ ៖

១. ម្នាក់ៗហាក់លែងសូវខ្វល់ខ្វាយពីគ្នារៀងៗខ្លួន

កាន់តែយូរទៅម្នាក់ៗលែងសូវចេះបារម្ភពីគ្នា លែងសូវទន្ទឹងចាំផ្លូវគ្នា ទៅណាមកណាក៏មិនសូវប្រាប់គ្នា ចង់អ្នកណាទៅណាធ្វើអ្វីក៏ម្នាក់ទៀតមិនដឹង ហើយក៏មិនសួរពីគ្នា ។ អារម្មណ៍បែបនេះអាចកើតឡើងនៅពេលម្នាក់ៗរវល់រៀងខ្លួន មានការងាររៀងខ្លួន ហើយក៏មានគោលជំហររៀងខ្លួន រហូតភ្លេចថាខ្លួនមាននរណានៅផ្ទះ ហើយក៏ចេះតែបណ្ដែតបណ្ដោយរហូតក្លាយជាទម្លាប់ប្រចាំថ្ងៃ ។ ហើយមិនយូរទេអ្នកទាំងពីរចាប់ផ្ដើមគិតតែខ្លួនឯង និងការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

២. ទៅចូលរួមកម្មវិធីតូចធំនានាលែងមានអារម្មណ៍ចង់បណ្ដើរគ្នា

ថ្វីដ្បិតថានេះជាចំណុចតូចមួយក្នុងជីវិតគូ តែវាជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត នាំឱ្យជីវិតគូចាប់ផ្ដើមសោះអង្គើយ ។ កាលអ្នកទាំងពីរស្រឡាញ់គ្នាដំបូងមិនថាមានកម្មវិធីតូចធំមិនដែលបាត់មុខគ្នាទេ តែនៅពេលរស់នៅជាមួយគ្នាកាន់តែយូរបែរជាម្នាក់ៗមានអារម្មណ៍ខ្ជិល ធុញទ្រាន់នឹងការបណ្ដើរគ្នា ហើយបណ្ដោយឱ្យដៃគូម្ខាងទៀតទៅណាមកណាតែម្នាក់ឯេង ។ យូរទៅវានឹងក្លាយជាទម្លាប់ឱ្យម្ខាងទៀតចាប់ផ្ដើមមានអារម្មណ៍ថា នៅតែម្នាក់ឯងក៏មិនអី រហូតលែងមានអារម្មណ៍ចង់បណ្ដើរគ្នារៀងៗខ្លួន ។

៣. ម្នាក់ៗអស់អារម្មណ៍ប្រចណ្ឌហួងហែងគ្នាដូចមុនទៀត

ជាជីវិតប្ដីប្រពន្ធមិនថាអ្នកទាំងពីររួមរស់ជាមួយគ្នាយូរប៉ុណ្ណា ក៏មិនអាចចែករំលែកមនុស្សដែលខ្លួនស្រឡាញ់ទៅឱ្យបុគ្គលទី៣បានឡើយ ។ ប៉ុន្តែដល់ដំណាក់កាលមួយជីវិតប្ដីប្រពន្ធលែងមានអារម្មណ៍ប្រចណ្ឌ រករឿង គឺមានន័យថាម្នាក់ៗអស់អារម្មណ៍ជាមួយគ្នាហើយ ។ កត្តានេះអាចបណ្ដាលមកពីការអស់ជំនឿចិត្តលើគ្នា ឬដៃគូម្ខាងទៀតឈឺចាប់រហូតទៅជាលែងឈឺ លែងទ្រាំបន្តទៀតហើយបណ្ដោយឱ្យទៅតាមដំណើរ ។ រហូតដល់ថ្នាក់ម្នាក់ទៀតលែងចង់ដឹងឮហើយងាកមកធ្វើរឿងផ្សេងដែលនាំឱ្យខ្លួនសប្បាយចិត្ត ។

៤. ចាប់ផ្ដើមមានអារម្មណ៍លែងចង់ចូលផ្ទះមិនចង់ឃើញមុខគ្នា

អ្នកទាំងពីរអាចគិតថាគេចមុខមួយរយៈហើយចាំចូលផ្ទះវិញ ព្រោះតែភាពធុញថប់ តប់ប្រមល់ មិនចង់ឃើញមុខគ្នា តែនេះជាមុខសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរពិតជាលែងចង់រួមរស់ជាមួយគ្នាទៀតហើយ ។ បើម្នាក់ៗមិនរកវិធីបង្កើតភាពផ្អែមល្ហែមជាមួយគ្នាម្ដងទៀតនោះទេ វាប្រាកដណាស់អ្នកទាំងពីរនឹងលែងលះគ្នានៅក្នុងចិត្តរួចជាស្រេចទៅហើយ គ្រាន់តែមិនឡើងទៅតុលាការប៉ុណ្ណោះ ។

៥. លែងមានពេលវេលាធ្វើអ្វីៗរួមគ្នាដូចពីមុនទៀត

ការរក្សាចំណងស្នេហាមួយឱ្យបានយូរអង្វែងក៏អាស្រ័យលើអ្នកទាំងពីរមានពេលវេលាឱ្យគ្នាបានច្រើនប៉ុណ្ណា ធ្វើអ្វីៗជាមួយគ្នាបានច្រើនប៉ុណ្ណា ។ រឿងទាំងនោះមានដូចជា ការញ៉ាំអាហារជុំគ្នា ធ្វើម្ហូបរួមគ្នា ធ្វើការងារផ្ទះរួមគ្នា និងដើរលេងកម្សាន្តរួមគ្នាជាដើម ។ ប្រសិនបើអ្នកទាំងពីរមិនបង្កើតពេលវេលាទាំងនេះទេ នោះអារម្មណ៍សោះកក្រោះចាប់ផ្ដើមកើតឡើង រហូតដល់លែងមានអារម្មណ៍ចង់ធ្វើរឿងទាំងនោះ ។

ចំណុចទាំងនេះហើយជាមូលហេតុសំខាន់ៗបំផុត នាំឱ្យជីវិតគូអស់អារម្មណ៍ផ្អែមល្ហែមនឹងគ្នា ហើយជីវិតគូនឹងឈានដល់ផ្លូវបញ្ចប់ថ្ងៃណាមួយមិនខាន បើអ្នកទាំងពីរមិនរកវិធីបង្កើតអារម្មណ៍ល្អៗមកវិញ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់