ពុទ្ធោអើយ! នេះហើយជារូបរាងដើមអគារ ៧ជាន់ មុនបាក់សង្កត់កម្មករខ្មែរមុននេះមិនមែនតូចតាចទេ
ពិតជាគួរឱ្យរន្ធត់បំផុតនៅរសៀលម៉ោង ៣ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ២០២០នេះ មានសោកនាដកម្មបាក់អគារ កម្ពស់ ៧ ជាន់នៅខេត្តកែប ។ ក្នុងនោះដែរមានការសន្និដ្ឋានជាបឋមថា មានជនរងគ្រោះប្រមាណជាង ៤០ នាក់ដែលជាប់ក្នុងអគារនេះ ។
មុននេះបន្តិចមានអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកបានទម្លាយរូបរាងអគារដើមនោះហើយ ពិតជាមិនធម្មតាទេ វាជាសំណង់មួយមានទ្រង់ទ្រាយធំ ។
មិនដឹងថាតើជនរងគ្រោះដែលជាប់នៅក្នុងគំនរសំណង់នេះឈឺផ្សារ វេទនាប៉ុណ្ណាទេ មានតែបន់ស្រន់ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមឃុំគ្រងថែរក្សាប្រជាជនខ្មែរផងចុះ ៕